Tuesday 4 November 2025
Home      All news      Contact us      RSS      English
postnews - 7 month ago

អាសូរណាស់!ករណីរថយន្តនិងម៉ូតូបណ្តាលអោយក្មេងស្រី២នាក់ជាសិស្សសាលាស្លាប់…

ភ្នំពេញ នៅវេលាម៉ោងប្រហែល០៧:៣០នាទី ថ្ងៃទី២៨.០៨.២០២៤មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្ស០២នាក់ ស្ថិតនៅចំណុចផ្លូវជាតិលេខ 4 ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ +ភាគីរថយន្តម៉ាក Hyundai  ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-2062 សណ្តោងរុឺម៉ក -អ្នកបើកបរឈ្មោះ ហេង សុធារះ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(ឃាត់ខ្លួនបាន) -ភាគីម៉ូតូម៉ាក Suzuki nex ពណ៏ស ពាក់ផ្លាកលេខ ភ្នំពេញ 1IN-2280  បើកបរដោយជនរងគ្រោះភេទស្រីចំនួន០២នាក់ ១.អ្នកបើកបរម៉ូតូ ឈ្មោះ ញុឹក សុហ័សបូទី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ ស្នាក់នៅផ្ទះលេខ៦៨ ផ្លូវ០៥ ភូមិត្រពាំងគល់ សង្កាត់កន្ទោក (ស្លាប់នៅកន្លែងកើតហេតុ) ២.អ្នករួមដំណើរ ឈ្មោះ មរកត ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី០៧ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទក(ស្លាប់នៅកន្លែងកើតហេតុ)។បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ឱ្យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។


Latest News
Hashtags:   

អាសូរណាស់

 | 

ករណីរថយន្តនិងម៉ូតូបណ្តាលអោយក្មេងស្រី២នាក់ជាសិស្សសាលាស្លាប់…

 | 

Sources