Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

កម្ពុជា-អាមេរិក នឹងធ្វើសមយុទ្ធឆ្មាំអង្គរ ក្រោយខកខានធ្វើ៩ឆ្នាំ

យោងតាមសេចក្តីប្រកាសពីសេតវិមានអាមេរិក សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធ មកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ សមយុទ្ធឆ្មាំអង្គរ ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។ សមយុទ្ធនេះ ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១០ ដល់២០១៦ បន្ទាប់មកក៏ត្រូវបានផ្អាករហូតមកទល់ពេលបច្ចុប្បន្ន។ សមយុទ្ធឆ្មាំអង្គរ ធ្វើឡើងដោយមានកម្ពុជាជាម្ចាស់ផ្ទះ ហើយទទួលការឧបត្ថម្ភពីកងទ័ពជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។ ជាទូទៅ សមយុទ្ធនេះ ផ្តោតសំខាន់លើការយកចិត្តទុកដាក់លើប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។ បន្ថែមពីនេះ ក៏មានការហ្វឹកហ្វឺននៅប៉ុស្ត៍បញ្ជាការ ការផ្លាស់ប្តូរគ្នាលើជំនាញវិស្វកម្ម ការសង្គ្រោះបន្ទាន់ផ្នែកពេទ្យ និងការហ្វឹកហ្វឺនលើការកំចាត់យុទ្ធភណ្ឌផ្ទុះ និងយុទ្ធនាការផ្តល់ឈាមផងដែរ៕


Latest News
Hashtags:   

កម្ពុជា

 | 

អាមេរិក

 | 

នឹងធ្វើសមយុទ្ធឆ្មាំអង្គរ

 | 

ក្រោយខកខានធ្វើ៩ឆ្នាំ

 | 

Sources