Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ពលរដ្ឋថៃមួយចំនួន ខឹ.ងរបបរាជានិយមដែលកំណត់ឲ្យកាន់ទុក្ខយូរថ្ងៃពេក ព្រោះប៉ះពាល់ដល់ការងាររបស់ពួកគេ

ប្រទេសថៃ៖ ក្រោយរដ្ឋាភិបាលប្រកាសឲ្យកាន់ទុក្ខរយៈពេលមួយឆ្នាំពេញ និងកំណត់ឲ្យពលរដ្ឋត្រូវស្លៀកពាក់ពណ៌ខ្មៅ បន្ទាប់ពីការចូលទិវង្គត់របស់ព្រះមហាក្សត្រីយានីស៊ីរីគិត ពលរដ្ឋថៃមួយចំនួនបានចេញមកប្រតិកម្ម និងសម្ដែងការមិនពេញចិត្តចំពោះការបង្គាប់បញ្ជារនេះ ដោយពួកគេលើកឡើងថា វានឹងប៉ះពាល់ដល់របររកសុី និងការងាររបស់ពួកគេ ពិបាកក្នុងការរកលុយ ព្រោះកាន់ទុក្ខយូរថ្ងៃពេក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ បានឲ្យដឹងថា ប្រទេសថៃចាប់ផ្ដើមពីថ្ងៃទី២៦ តុលានេះតទៅ នឹងត្រូវកាន់ទុក្ខជាផ្លូវការរយៈពេលមួយឆ្នាំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រីយានីស៊ីរីគិត ព្រះមាតារបស់មហាក្សត្រថៃបច្ចុប្បន្ន ដោយព្រះសពរបស់ទ្រង់ត្រូវតម្កល់ទុកមួយឆ្នាំ ។ មិនតែប៉ុណ្ណោះ ប្រជាជនថៃទាំងអស់ត្រូវបានស្នើឲ្យស្លៀកពាក់ពណ៌ខ្មៅ ហើយគេកម្រិតមិនឲ្យមានពិធីជួបជុំសប្បាយៗជាសាធារណៈឡើយ។ ជាមួយការប្រកាសខាង ពលរដ្ឋថៃមួយចំនួនក៏បានបញ្ចេញមតិប្រតិកម្ម ដ្បិតយល់ថាការកំណត់តាមប្រពៃណីសៃរាជវង្សបែបនេះ ប្រៀបដូចជាការបង្ខិតបង្ខំពួកគេឲ្យកើតទុក្ខតាមគ្រួសារអ្នកដទៃដែលមិនជាប់សាច់ឈា.មគ្នា និងថែមទាំងត្រូវប៉ះពាល់ដល់ការប្រកបរបររកសុីចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។ យោងតាមការបង្ហោះរបស់ពលរដ្ឋថៃម្នាក់ក្នុងចំណោមពលរដ្ឋដែលមិនពេញចិត្តជាច្រើនផ្សេងទៀតបានលើកឡើងថា «អ្នកក៏អាចស្លា.ប់បានដែរ តែសូមកុំធ្វើទុក្ខដល់ប្រជាពលរដ្ឋ។ មនុស្សគ្រប់គ្នាមានការងារត្រូវធ្វើ។» ចំណែកពលរដ្ខម្នាក់ទៀតបានពោលថា «បើស្លា.ប់ហើយ ធ្វើទុក្ខបុកម្នេញដល់អ្នកដទៃ នោះជាអំពើបាបហើយ។ អ្នកស្លា.ប់ហើយអាចរង់ចាំចាប់ជាតិវិញបាន តែម្ចាស់បំណុលខ្ញុំគេអត់ចាំបានទេ» «មនុស្សតែម្នាក់គត់ស្លា.ប់ តែធ្វើឲ្យរវល់មួយប្រទេស។ ពលរដ្ឋគ្រប់គ្នាត្រូវការរកលុយចិញ្ចឹមជីវិតណា។» និងនៅមានការលើកឡើងខុសៗគ្នាជាច្រើនផ្សេងទៀត ដោយពួកគេម្នាក់ៗសុទ្ធតែខឹ.ងសម្បារនឹងការកំណត់ដ៏តឹងរឹងនៃរបបរាជានិយមរបស់ថៃ។ យ៉ាងណាមិញ ការក្លាហានហ៊ានចេញរិះគន់ចំៗរបស់ពលរដ្ឋថៃខាងលើទាំងនោះ ក៏ត្រូវបានពលរដ្ឋថៃផ្សេងទៀតដែលមានកាគោរពចំពោះរបបរាជានិយម ធ្វើការជេ.រប្រទិ.ចយ៉ាងខ្លាំងក្លាតបទៅវិញ។ ក្នុងនោះពួកគេភាគច្រើនបានខម្មិនថា «បើមិនចង់កាន់ទុក្ខ ក៏មិនបាច់មកបង្ហោះបែបហ្នឹងដែរ វាបង្ហាញថាអ្នកគ្មានខួរក្បាល» និងពាក្យសំដីដៀលថាជាច្រើនផ្សេងទៀត [ ]


Latest News
Hashtags:   

ពលរដ្ឋថៃមួយចំនួន

 | 

ងរបបរាជានិយមដែលកំណត់ឲ្យកាន់ទុក្ខយូរថ្ងៃពេក

 | 

ព្រោះប៉ះពាល់ដល់ការងាររបស់ពួកគេ

 | 

Sources