Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ភាគីថៃផ្តោតលើ៤លក្ខខណ្ឌដើម្បីឆ្ពោះទៅសន្តិភាព និងសុវត្ថិភាពពលរដ្ឋទាំងសងខាង

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលភាគីថៃអះអាងថា បានផ្តោតលើលក្ខខណ្ឌ៤ចំណុចដើម្បីឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាពរបស់ពលរដ្ឋទាំងសងខាង ក្រោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៨ ខែតុលា ។ សារព័ត៌មានថៃរាយការណ៍ថា នាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា (ម៉ោងនៅប្រទេសម៉ាឡេស៊ី ដែលលឿនជាងនៅកម្ពុជា-ថៃ១ម៉ោង) នៅបន្ទប់ 7M ជាន់ទី៣ នៃមជ្ឈមណ្ឌលសន្និសីទ KLCC លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ ក្រោយបញ្ចប់ជំនួបពិភាក្សាទ្វេភាគី លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីថៃ Anutin បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី [ ]


Latest News
Hashtags:   

ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា

 | 

ភាគីថៃផ្តោតលើ៤លក្ខខណ្ឌដើម្បីឆ្ពោះទៅសន្តិភាព

 | 

និងសុវត្ថិភាពពលរដ្ឋទាំងសងខាង

 | 

Sources