Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

អនុទីន សុំទោសពលរដ្ឋឡើងញ័រ ក្រោយច្រលំមាត់ទទួលស្គាល់ថាថៃពិតជាបានឈ្លានពានដីខ្មែរ

ប្រកាសទទួលស្គាល់រួចសុំលេបសម្ដីវិញ! នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វីរៈគុល បានសូមការអភ័យទោ.សពីពលរដ្ឋថៃ ចំពោះពាក្យសំដីរបស់ខ្លួនដែលថា ពិតជាមានការល្មើសអធិបតេយ្យចូលទឹកដីកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ពីសំណាក់ពលរដ្ឋថៃមួយចំនួនមែន។ លោក អនុទីន បានពន្យល់ឡើងវិញថា ការលើកឡើងរបស់លោកនាពេលនោះ គឺមានការយល់ច្រលំបន្តិចបន្តួច។ នៅថ្ងៃអង្គារ ទី២៨ តុលា លោកនាយករដ្ឋមន្រ្តី អនុទីន បានធ្វើការសុំទោសចំពោះការយល់ច្រឡំដែលបង្កើតឡើងដោយសេចក្តីថ្លែងការណ៍របស់លោក ទាក់ទងនឹងការឈ្លានពានដែលអាចកើតមានចូលទៅក្នុងទឹកដីកម្ពុជា។ ការប្រកាសទទួលស្គាល់របស់លោកបែបនេះ បានធ្វើឲ្យពលរដ្ឋថៃភាគច្រើនកើតការមិនសុខចិត្ត មិនអាចទទួលយកបាន និងព្រួយបារម្ភថាពាក្សសម្ដីរបស់នាយករដ្ឋមន្រ្តីខ្លួន នឹងធ្វើឲ្យថៃចា.ញ់ប្រៀបកម្ពុជាចំពោះមុខអន្តរជាតិ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃដដែលបានឲ្យដឹងថា ការអះអាងរបស់លោក អនុទីន បានបង្កឱ្យមានការព្រួយបារម្ភអំពីជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ ដើម្បីស្ដារស្ថានការណ៍ លោក អនុទីន បាននិយាយថា «វាជាតំបន់ដែលមានជម្លោះ ហើយភាគីទាំងពីរត្រូវតែបន្តការចរចាដើម្បីធ្វើឱ្យអ្វីៗច្បាស់លាស់។ ប្រសិនបើពាក្យសម្ដីរបស់ខ្ញុំបង្កឱ្យមានការភាន់ច្រឡំ ខ្ញុំសូមអភ័យទោស។ ចេតនារបស់ខ្ញុំគឺចង់និយាយថា ប្រទេសទាំងពីរត្រូវតែធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀងរួមគ្នា»។ គួររំលឹកថា កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ លោក អនុទីន បានលើកឡើងដោយបើកចំហអំពីបញ្ហារសើបនៅតាមបណ្ដោយព្រំដែនដែលមិនទាន់កំណត់សីមាដាច់ស្រេច។ លោកបានលើកឡើងពីភូមិណងចាន់ (ថៃ) ទល់មុខនឹង [ ]


Latest News
Hashtags:   

អនុទីន

 | 

សុំទោសពលរដ្ឋឡើងញ័រ

 | 

ក្រោយច្រលំមាត់ទទួលស្គាល់ថាថៃពិតជាបានឈ្លានពានដីខ្មែរ

 | 

Sources