Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

អនុរដ្ឋមន្ត្រីការពារជាតិថៃថាជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើមិនអនុវត្តតាមទេនឹងមានអ្វីកើតឡើងមិនខាន

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បាននិយាយទៅកាន់សារព័ត៌មានថា នេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទេនោះ នឹងមានអ្វីកើតឡើងមិនខាន ហើយថៃនឹងមិនបើកព្រំដែនឡើងវិញទេ ។ កាលពីថ្ងៃទី៣១ ខែតុលា នៅក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា នៅថ្ងៃនេះ (ថ្ងៃទី៣១ ខែតុលា) កងទ័ពភូមិភាគទី២ថៃបានធ្វើផដំណើរទៅចូលរួមកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជាមួយយោធភូមិភាគទី៤កម្ពុជា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំថ្នាក់កងទ័ពនេះកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ។ ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាព កងទ័ពជើងគោកថៃបានប្រគល់ភារកិច្ចឱ្យកងទ័ពភូមិភាគទី២ថៃ ប្រជុំជាមួយកងទ័ពកម្ពុជា ដោយជជែកពីប្រធានបទ៤សំខាន់ ជាពិសេស ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នឹងប្រព្រឹត្តជា៣ដំណាក់កាល ដោយចាប់ផ្តើមដកអាវុធប្រភេទរ៉ុក្កែត និងកាំភ្លើងធំទំហំ១៥៥មីល្លីម៉ែត្រឡើងទៅក្នុងរយៈពេល២១ថ្ងៃ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ [ ]


Latest News
Hashtags:   

អនុរដ្ឋមន្ត្រីការពារជាតិថៃថាជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា

 | 

បើមិនអនុវត្តតាមទេនឹងមានអ្វីកើតឡើងមិនខាន

 | 

Sources