Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

លោក Trump ចង់កាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ទោះគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមិនបោះបង់គំនិតកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៣ ទោះជាផ្ទុយនឹងរដ្ឋធម្មនុញ្ញក្តី ។ ប៉ុន្តែលោកនឹងមិនប្រជែងយកតំណែងអនុប្រធានាធិបតីដើម្បីឈានទៅកាន់តំណែងជាប្រធានាធិបតីបន្តទេ ដោយលោកថា អនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio សុទ្ធតែមានសមត្ថភាពអាចឈរឈ្មោះជាប្រធានាធិបតីអាមេរិកនាថ្ងៃអនាគត ខណៈអតីតអ្នកធ្វើការផ្នែកយុទ្ធសាស្ត្រថា ផែនការត្រូវបានរៀបចំរួចហើយដើម្បីឱ្យលោក Trump អាចធ្វើជាប្រធានាធិបតីម្តងទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ ប្រធានាធិបតីអាមេរិក លោក Trump នៅតែមិនបោះបង់ចោលគំនិតរកវិធីដើម្បីឱ្យខ្លួនលោកក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ បើទោះជារដ្ឋធម្មនុញ្ញបញ្ជាក់ថា ប្រធានាធិបតីអាមេរិកមិនអាចកាន់តំណែងចំនួន៣អាណត្តិទេ ប៉ុន្តែលោក Trump ចង់កាន់តំណែងជាប្រធានាធិបតីយ៉ាងខ្លាំង ។ ទោះជាលោក Trump ចង់ធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ប៉ុន្តែលោកនិយាយថា នឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីពេលបោះឆ្នោតឆ្នាំ២០២៨ តាមគំនិតរបស់អ្នកគាំទ្រលោកមួយចំនួនទេ ។ ការមិនឈរឈ្មោះនេះដើម្បីទុកឱកាសឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ (Republican) ឡើងកាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត ។ លោក Trump បាននិយាយពីតំណែងប្រធានាធិបតីអាមេរិក គឺបន្ទាប់ពីពេលកន្លងមក លោកធ្លាប់និយាយរឿងនេះនៅទីសាធារណៈ [ ]


Latest News
Hashtags:   

Trump

 | 

ចង់កាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី៣

 | 

ទោះគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត

 | 

Sources