Tuesday 4 November 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងព្រំដែននៅខេត្តច័ន្ទបុរីមុនគេ ខណៈតំបន់ផ្សេងទៀតរង់ចាំការឯកភាពពីកម្ពុជា

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងតាមបណ្តោយព្រំដែននៅខេត្តច័ន្ទបុរីមុនគេ ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ។ របងព្រំដែននេះនឹងធ្វើនៅតំបន់ណាដែលបានឯកភាពគ្នាជាមួយកម្ពុជាប៉ុណ្ណោះ និងក្រោយពេលដោះមីនរួចរាល់ រីឯតំបន់មិនទាន់ឯកភាពគ្នា ដូចជា នៅព្រំដែនខេត្តស្រះកែវ អាចបោះបង្គោលបណ្តោះអាសន្ន ។ នៅថ្ងៃទី៣១ ខែតុលា នៅទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡាយធុមយ៉ា អ្នកនាំពាក្យទីបញ្ជាការកងទ័ពបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការធ្វើរបងព្រំដែនកម្ពុជា-ថៃថា របងនឹងធ្វើនៅតំបន់ព្រំដែនទំនាប ខណៈតំបន់ព្រំដែនចែកចេញជា៣ប្រភេទ រួមមាន ៖ តំបន់មានទឹក តំបន់ទំនាប និងតំបន់អូរធម្មជាតិ ។ តំបន់ព្រំដែនទំនាបលាតសន្ធឹងនៅតាមព្រំដែនកម្ពុជា-ថៃប្រវែង៥៧គីឡូម៉ែត្រ រួមទាំងបង្គោលព្រំដែនកម្ពុជា-ថៃបានឯកភាពគ្នារួច មាន៤៥បង្គោល រីឯបង្គោលព្រំដែនមិនទាន់ឯកភាពគ្នាមា ន២៥បង្គោល ។ បើមានតំបន់ណាដែលឯកភាពគ្នា យើងនឹងទៅពិនិត្យមើលតំបន់នោះ ។ ថៃបានចុះពិនិត្យមើលតំបន់ព្រំដែននៅខេត្តច័ន្ទបុរី ចាប់ពីបង្គោលព្រំដែនលេខ៥២ ទៅ៥៩ ដែលមានប្រវែង៨គីឡូម៉ែត្រ ។ ពេលពិនិត្យរួចរាល់ ជំហ៊ានបន្ទាប់ យើងកំណត់ជាតំបន់សុវត្ថិភាព ហើយមជ្ឈមណ្ឌលជាតិកម្ចាត់មីននឹងចូលដោះមីន ។ បង្គោលព្រំដែននីមួយៗមានគម្លាតពីគ្នាប្រវែង១គីឡូម៉ែត្រ ដែលត្រូវយកឧបករណ៍ពិសេសទៅត្រួតពិនិត្យដើម្បីគូសបន្ទាត់ត្រង់ [ ]


Latest News
Hashtags:   

កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងព្រំដែននៅខេត្តច័ន្ទបុរីមុនគេ

 | 

ខណៈតំបន់ផ្សេងទៀតរង់ចាំការឯកភាពពីកម្ពុជា

 | 

Sources