Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 1 years ago

12 ឆ្នាំបានកន្លងផុតទៅតែ​ Yaya-Baifern មិនដែលមានរឿងអាស្រូវអោយហ្វេនៗពិបាកចិត្តជាមួយនាងនោះទេស្អាតទាំងកាយស្អាតទាំងចិត្ត! មានរូបភាព

ជំហានដែលឈានចូលក្នុងវិស័យសិល្បៈ ហើយមានការទទួលស្គាល់ទាំងរូបរាង មុខមាត់ ស្នាដៃការងារសម្ដែងរួមទាំងនិស័្សយផ្ទាល់ខ្លួន ទាំងអស់នេះសុទ្ធតែជាផ្នែកផ្សំដ៏ល្អដែលធ្វើអោយគ្រប់គ្នាទទួលស្គាល់រហូតក្លាយទៅជាសំណព្វចិត្តរបស់ហ្វេនៗទូរទាំងប្រទេស ថ្ងៃនេះយើងមកមើលរូបភាពកញ្ញាទាំងពីរកាលពី 12 ឆ្នាំមុនរបស់ Yaya Urassaya និង Baifern Pimchanok ដែលបានថតគូគ្នាពីមុន Yaya Urassaya ចូលមកប្រលូកក្នុងសិល្បៈ 2008 ចាប់ផ្ដើមជាតារាម៉ូដែល ក្រោយមកក៏ក្លាយជាតារាសម្ដែងដំបូងក្នុងប៉ុស្ដន៍លេខ 3 តាំងពីពេលនោះមកក៏មានការទទួលស្គាល់ស្នាដៃនាងរហូតមកដល់ពេលនេះ Baifern Pimchanok ទទួលបានកេរ្ដិ៍ឈ្មោះក្នុងខ្សែភាគយន្ដ រឿងតូចៗតែហៅថាក្ដីស្រលាញ់ ២០១០ ទទួលបានការពេញនិយមនិងរកកម្រៃរាប់សែនរាប់លានតែម្ដង ក្រោយមកនាងក៏បានហ្វឹកហាត់ជំនាញផ្សេងៗ រហូតបានក្លាយជាតួឯកលំដាប់ជួរមុខ ទោះបីជា Yaya-Baifern នៅកន្លែងធ្វើការផ្សេងគ្នា តែម្នាក់ៗនៅតែទាក់ទងតាមដានគ្នាមករហូត អោយតែមានឱកាសបានចូលរួមកម្មវិធីតែមួយក៏តែងតែមានរូបភាពគូស្អាតៗ និងគួអោយស្រលាញ់មកផ្ញើរដល់ហ្វេនៗជានិច្ច ជាពិសេសអ្នកទាំងពីរតាំងពីចូលប្រលូកក្នុងសិល្បៈមកគឺមិនដែលមានរឿងអាស្រូវណាមួយមកបំផ្លាញ់ក្ដីស្រលាញ់របស់ហ្វេនៗដែលមានចំពោះអ្នកទាំងពីរនោះឡើយ មិនថារឿងការងារ រឿងស្នេហា រឿងអត្តចរិក ..ស្អាតគ្រប់គ្រឿងតែម្ដង អត្ថបទដោយ : នីត្តា


Latest News
Hashtags:   

ឆ្នាំបានកន្លងផុតទៅតែ​

 | 

Baifern

 | 

មិនដែលមានរឿងអាស្រូវអោយហ្វេនៗពិបាកចិត្តជាមួយនាងនោះទេស្អាតទាំងកាយស្អាតទាំងចិត្ត

 | 

មានរូបភាព

 | 

Sources