Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 7 hours ago

អនុរដ្ឋមន្ត្រីការពារជាតិថៃប្រាប់មេជ្រុលនិយមកុំដាក់សម្ពាធលើកងទ័ព ក្រោយពីអុកឡុកនៅភូមិជោគជ័យ និងព្រៃចាន់

ប្រទេសថៃ ៖ បុគ្គលជ្រុលនិយម វីរៈ ស៊ុមក្វាមឃិត ដែលតែងតែប្រឆាំងនឹងពលរដ្ឋខ្មែរ ជាពិសេស ពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បាននាំក្រុមជ្រុលនិយមថៃប្រមាណ៦០នាក់ រួមទាំងត្រាក់ទ័រ មកកាន់តំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ) ដើម្បីឈូសឆាយដី និងបណ្តេញពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងកម្លាំងថៃរារាំងមិនឱ្យបុគ្គលនេះជាមួយក្រុមជ្រុលនិយមសម្រុកចូលភូមិខ្មែរដើម្បីចៀសវាងអំពើហិង្សា ពីព្រោះកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ។ បន្ទាប់ពីកងកម្លាំងថៃប្រាប់ថា កម្ពុជាត្រៀមខ្លួនទប់ទល់អាចមានអំពើហិង្សាកើតឡើង បុគ្គល វីរៈ ស៊ុមក្វាមឃិត និងក្រុមជ្រុលនិយមថៃក៏បានដកថយ ហើយធ្វើឱ្យស្ថានការណ៍នៅភូមិជោគជ័យ និងភូមិព្រៃចាន់ស្ងប់ស្ងាត់វិញ ។ នៅថ្ងៃដដែលនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បានដាស់តឿនទៅ វីរៈ ស៊ុមក្វាមឃិត កុំដាក់សម្ពាធលើកងទ័ព និងប្រាប់ថា កម្ពុជា-ថៃមានយន្តការដោះស្រាយជម្លោះរួចហើយ និងត្រូវជឿជាក់លើកងទ័ពថៃ ។ នៅថ្ងៃទី៣១ ខែតុលា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul បាននិយាយពីបុគ្គលជ្រុលនិយម វីរៈ ស៊ុមក្វាមឃិត [ ]


Latest News
Hashtags:   

អនុរដ្ឋមន្ត្រីការពារជាតិថៃប្រាប់មេជ្រុលនិយមកុំដាក់សម្ពាធលើកងទ័ព

 | 

ក្រោយពីអុកឡុកនៅភូមិជោគជ័យ

 | 

និងព្រៃចាន់

 | 

Sources