Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

សហរដ្ឋអាមេរិកឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចុះហត្ថលេខាជាសាក្សី ។ ក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិករីករាយដែលបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខា លោកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព និងប្រកាសឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ក្រោមកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែតុលា ថៃមិនទាន់ដោះលែងកងទ័ពកម្ពុជានៅឡើយទេ ។ ក្រោយពីឃើញថៃមិនទាន់ដោះលែងកងទ័ពកម្ពុជាទាំង១៨រូបក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ធ្វើជាសាក្សី មន្ត្រីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោនប្រាប់ឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំងអស់ជាបន្ទាន់ ពីព្រោះថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ។ រីឯរដ្ឋាភិបាលថៃថា មិនទាន់ដោះលែងទេ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចក្នុងសេចក្តីថ្លែងការណ៍រួមជាមុន រួមទាំងដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន និងសហការជាមួយថៃបង្ក្រាបការឆបោកអនឡាញ ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺមន្ត្រីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់បាននិយាយពីកម្ពុជា-ថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ថា [ ]


Latest News
Hashtags:   

សហរដ្ឋអាមេរិកឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

 | 

Sources