Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 1 years ago

Min Pechaya ត្រៀមខ្លួនចាំ Kelvin សុំរៀបការគ្រប់ពេលគ្រប់វិនាទីព្រោះម្នាក់នេះធ្វើអោយនាងប្រាកដចិត្ត 1 លានភាគរយ! មានរូបភាព

ជាគូដែលគ្រប់គ្នាកំពុងតែទន្ទឹងចាំមើលថាពេលណាទើបដេញវេលាត្រូវ ព្រោះតែភាពផ្អែមល្ហែមនិងភាពគួអោយស្រលាញ់របស់ Kelvin និង Min Pechaya ដែលប្រកាសមើលចិត្តមួយរយៈធំហើយ យល់ថាស្នេហាលើកនេះសមបំណងតាមដែល Min ប្រាថ្នាហើយ ព្រោះឃើញថាពីមួយថ្ងៃទៅមួយថ្ងៃនាងរីករាយស្រស់ស្រាយខ្លាំងណាស់ ច្រណែនមែនឬ? អញ្ចឹងសូមអភ័យទោសផង គ្រាន់តែតាមចិត្តខ្លួនឯងតែប៉ុណ្ណោះហើយខ្ញុំធ្វើបែបនេះតាំងតែនៅជាមិត្តនឹងគ្នាមកម្លេ៉ស គាត់ពេលនេះក៏ចាប់ផ្ដើមនិយាយច្រើនជាងមុនដែរ អ្វីដែលសំខាន់ម៉ាក់ចាប់ផ្ដើមតាមចិត្តបណ្ដើរៗ គឺតាមចិត្តរបស់ Kelvin ហើយ មកពីដាក់សម្ពាធខ្ញុំមិនបាន ទើបទៅដាក់សម្ពាធ Kelvin ជំនួស គាត់ប្រហែលជាមាននិយាយគ្នាខ្លះហើយមើលទៅ ព្រោះពួកគាត់ធ្វើការជាមួយគ្នា ចឹងចាំបន្ទិចសិនទៅ មួយរយៈនេះសុំតែងខ្លួនបន្ទិចហើយ ក្រចកត្រូវតែស្អាត តែធ្លាប់ប្រាប់គាត់ហើយបើថ្ងៃណាក្រចកមិនស្អាតហាមសុំរៀបការអោយសោះ បើចង់សុំរៀបការត្រូវតែជាថ្ងៃដែលខ្ញុំស្អាតបំផុត រាល់ថ្ងៃនេះគឺមិនគិតអ្វីច្រើនទៀតទេ ព្រោះត្រៀមរួចរាល់ស្ទើរតែគ្រប់យ៉ាងហើយ នៅសល់តែពេលវេលាប៉ុណ្ណោះ និងបេះដូងបន្តិចទៀត ខ្ញុំច្បាស់ជាជ្រើសរើសគាត់មួយលានភាគរយ អត្ថបទដោយ​ : នីត្តា


Latest News
Hashtags:   

Pechaya

 | 

ត្រៀមខ្លួនចាំ

 | 

Kelvin

 | 

សុំរៀបការគ្រប់ពេលគ្រប់វិនាទីព្រោះម្នាក់នេះធ្វើអោយនាងប្រាកដចិត្ត

 | 

លានភាគរយ

 | 

មានរូបភាព

 | 

Sources