Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 1 years ago

Nine Naphat បង្ហាញរូបសង្ហាដូចតារា K-Pop ខណៈពេលដើរទស្សនាសិល្បៈតែហ្វេនៗនាំគ្នាបារម្ភពេលឃើញ Caption បីពាក្យនេះ! មានរូបភាព

តារាសម្ដែងកំលោះរូបសង្ហា Nine Naphat បន្ទាប់ហែលឆ្លងរឿងរ៉ាវស្នេហាខកបំណងជាមួយ Baifern Pimchanok ដោយប្ដូរពាក្យសង្សាមកនៅត្រឹមពាក្យថាមិត្តដូចដើម ធ្វើអោយទាំងសងខាងសុទ្ធតែឈឺចាប់ព្រោះតែម្នាក់ៗសុទ្ធបង្ខំចិត្តបញ្ចប់ហើយបែកទាំងនៅចិត្តស្រលាញ់ មិនយូរប៉ុន្មានគ្រប់គ្នាក៏បានឃើញស្ទាយរស់នៅថ្មីរបស់ Nine ការតុបតែងខ្លួនបែបថ្មីសង្ហាជាងមុន រាងស្គមខ្ពស់ជាងមុន អាចនិយាយបានថាការត្រលប់លើកនេះមានស្នាមញញឹមនិងភាពស្រស់ស្រាយវិញហើយ។ រហូតមកដល់ពេលនេះសាម៉ីខ្លួនបានបង្ហាញខ្លួននៅ MOCA Museum of Contemporary Art ដើរមើលស្នាដៃសិល្បៈហើយបានសរសេរបរិយាយដោយប្រយោគសារថា No Heart Here  អាចនិយាយបានថាប្រយោគនិងស្នាដៃសិល្បៈគឺស៊ីគ្នាខ្លាំងណាស់ ប៉ុន្ដែរឿងនេះបែរជាធ្វើអោយអ្នកគាំទ្រមានការព្រួយបារម្ភចំពោះសាម៉ីខ្លួនទៅវិញ ហើយមានហ្វេនៗខ្លះសោកសៅជំនួស Nine ហើយខ្លះទៀតក៏ចូលមកផ្ដល់កំលាំងចិត្តផងដែរ អ្នកខ្លះដល់ថ្នាក់ប្រាប់អោយសាម៉ីខ្លួនទៅតាមយកបេះដូងត្រលប់មកវិញក៏មាន អត្ថបទដោយ : នីត្តា


Latest News
Hashtags:   

Naphat

 | 

បង្ហាញរូបសង្ហាដូចតារា

 | 

ខណៈពេលដើរទស្សនាសិល្បៈតែហ្វេនៗនាំគ្នាបារម្ភពេលឃើញ

 | 

Caption

 | 

បីពាក្យនេះ

 | 

មានរូបភាព

 | 

Sources