Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 1 years ago

មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន (TEERAPORN) នាំយកបទពិសោធជំនាញមកកាន់កម្ពុជា ជាមួយនឹងកម្មវិធីជំនួបពិសេស (Exclusive Meet Greet) ជាមួយតារាដ៏ល្បីលំដាប់ជួរមុខរបស់ថៃ កញ្ញា ផេនខេក (Pancake Khemanit)

ភ្នំពេញ ថ្ងៃទី10  ខែតុលា ឆ្នាំ២០២៤៖ មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន (TEERAPORN) ដែលជាមជ្ឈមណ្ឌលកែសម្ផស្សលំដាប់ឈានមុខគេជាមួយបទពិសោធច្រើនជាង៤០ឆ្នាំ នៅប្រទេសថៃ បានពង្រីកសេវាកម្មរបស់ខ្លួននៅកម្ពុជាតាមរយៈកម្មវិធីជំនួបពិសេស TEERAPORN Exclusive Meet #38; Greet ដែលផ្ដល់ឱកាសដល់សាធារណជនឱ្យទទួលបាននូវសេវាប្រឹក្សាយោបល់អំពីការកែសម្ផស្សដោយឥតគិតថ្លៃ ព្រមទាំងអាចជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតល្បីៗរបស់ខ្លួនមកពីប្រទេសថៃផ្ទាល់ និងតារាថៃដ៏ល្បីលំដាប់ជួរមុខ កញ្ញា ផេនខេក (Pancake Khemanit)។ ព្រឹត្តិការណ៍ដ៏ពិសេសដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ បង្ហាញពីការពង្រឹកវិសាលភាពរបស់មន្ទីរពេទ្យកែសម្ផស្សដ៏ល្បីរបស់ថៃមួយនេះនៅកម្ពុជា ដោយនាំមកនូវបទពិសោធជំនាញស្ដង់ដាលំដាប់អន្តរជាតិផ្នែកព្យាបាលកែសម្ផស្សសម្រាប់អតិថិជនថ្មីនៅកម្ពុជា។ អតិថិជនទាំងអស់ នឹងមានឱកាសឈ្នះប្រូម៉ូសិនពិសេសឥតគិតថ្លៃដែលមានផ្ដល់ជូនសម្រាប់តែក្នុងកម្មវិធីជំនួបពិសេសនេះប៉ុណ្ណោះ។ ធីរ៉ៈផន ជាមន្ទីរពេទ្យកែសម្ផស្សដ៏ល្បីលើជំនាញវះកាត់កែសម្ផស្សផ្ទៃមុខ ដែលបានផ្ដល់ជូននូវសេវាកម្មកែសម្ផស្សជាច្រើនឆ្នាំ ប្រកបដោយបទពិសោធខ្ពស់ជាមួយនឹងក្រុមគ្រូពេទ្យជំនាញច្បាស់លាស់ និងបច្ចេកទេសទំនើបទាន់សម័យ។ តំណាងមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន ប្រចាំនៅកម្ពុជា បានថ្លែងឱ្យដឹងថា “យើងពិតជាមានក្ដីសោមនស្សរីករាយបំផុតដែលបានពង្រីកសេវាកម្មរបស់យើងមកកាន់កម្ពុជា ដោយនាំមកនូវជំនាញបទពិសោធប្រកបដោយវិជ្ជាជីវៈកម្រិតស្ដង់ដាខ្ពស់ដើម្បីបម្រើជូននូវតម្រូវការរបស់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងរួមចំណែកផ្សារភ្ជាប់ទំនាក់ទនងរវាងមន្ទីរពេទ្យកែសម្ផស្សយើងខ្ញុំ និងអតិថិជនក្នុងស្រុកដែលចង់បានសេវាកែសម្ផស្សស្ដង់ដាអន្តរជាតិប្រកបដោយទំនុកចិត្តខ្ពស់ ក៏ដូចជាឱកាសឱ្យយើងជួយពួកគាត់សម្រេចនូវក្ដីសុបិនទទួលបាននូវសម្រស់ស្រស់ស្អាតដែលខ្លួនប្រាថ្នាផងដែរ។” ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីជំនួបពិសេសជាមួយតារាល្បីលំដាប់ជួរមុខរបស់ថៃ គឺកញ្ញា ផេនខេក មកបង្ហាញវត្តមានក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។ [ ]


Latest News
Hashtags:   

មន្ទីរពេទ្យកែសម្ផស្ស

 | 

ធីរ៉ៈផន

 | 

TEERAPORN

 | 

នាំយកបទពិសោធជំនាញមកកាន់កម្ពុជា

 | 

ជាមួយនឹងកម្មវិធីជំនួបពិសេស

 | 

Exclusive

 | 

Greet

 | 

ជាមួយតារាដ៏ល្បីលំដាប់ជួរមុខរបស់ថៃ

 | 

កញ្ញា

 | 

ផេនខេក

 | 

Pancake

 | 

Khemanit

 | 

Sources