Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 11 month ago

Kimberly តាំងពីរៀបការរួចមកឃើញថាសម្រស់កើនឡើងទ្វេគុណមិនត្រឹមតែស្អាតទេនៅស៊ិចស៊ីខ្លាំងជាងមុនផងដែរជាពិសេសក្នុងឈុតពណ៌ក្រហមមួយនេះ! មានរូបភាព

ជារាត្រីដ៏សែនផ្អែមល្ហែមពិតៗ កាលពីថ្ងៃទី 12 ធ្នូ ដោយមានគូរស្នេហ៍ទាំងបីគូរគឺ Mark Kim, Nadech Yaya រួមជាមួយនិងមិត្តភ័ក្ដក្រៅសិល្បៈមួយគូរទៀត ដោយបានណាត់គ្នាទៅទទួលទានអាហារពេលយប់ហើយច្បាស់ណាស់ថាក្រមុំៗទាំងបីត្រូវតែរៀបចំខ្លួនអោយអស់ដៃ ជាពិសេសតួឯកស្រីស្អាត Kimberly ដែលបង្ហាញខ្លួនជាមួយនិងឈុតស៊ិចស៊ីដែលលម្អដោយរូបផ្កាសឺរ៉ូពណ៌ក្រហមឆ្អិនឆ្អៅ រឹបបង្អួតរាងស្លីម ថែមទាំងមានឆែកដើមទ្រូងបង្ហាញអោយឃើញសាច់ឡើងខ្លីម៉ត់រលោងដូចបណ្ដូលចេក ចំណែកេផ្នែកខាងក្រោមវិញក៏ឆែកខ្ពស់បង្អួតជើងស្រលូនមិនចាញ់ខាងលើផងដែរ អាចនិយាយបានថាស៊ិចស៊ីប្រហារគ្រប់ក្រសែភ្នែកដែលបានឃើញពិតៗ ក្រហមក៏ស្អាតមិនស្មើរក្រហមលើខ្លួនរបស់ Kimberly ដែរ ខាងឯអ្នកគាំទ្រឯណោះវិញក៏មិនអោយរូបផុសរំលងទៅច្រើននាទីដែរគឺប្រញាប់ចូលទៅចុចឡាយនិងខមិនសរសើរអាយដលព្រោងព្រាត ហើយភាគច្រើនសុទ្ធតែប្រាប់ថាបន្ទាប់ពីបានឃើញរូប Kimberly រួចមកធ្វើអោយភ្នែករបស់មម្នាក់ៗលែងមើលឃើញអ្វីផ្សេងទៀតហើយ អត្ថបទដោយ : នីត្តា


Latest News
Hashtags:   

Kimberly

 | 

តាំងពីរៀបការរួចមកឃើញថាសម្រស់កើនឡើងទ្វេគុណមិនត្រឹមតែស្អាតទេនៅស៊ិចស៊ីខ្លាំងជាងមុនផងដែរជាពិសេសក្នុងឈុតពណ៌ក្រហមមួយនេះ

 | 

មានរូបភាព

 | 

Sources