Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 9 month ago

Mai Davika ផុសបកស្រាយរឿងបោះបង់ឪពុកបែបនេះថា…..ថែមទាំងប្រាប់ហេតុផលសុំយកឡានត្រលប់មកវិញ! មានរូបភាព

បន្ទាប់ពីមានរឿងរិះគន់ឈ្មោះអក្សរកាត់ តារាសម្ដែងល្បីឈ្មោះ ម-ដ-វ-ក មិនព្រមចិញ្ចឹមមើលថែឪពុកកំពុងឈឺ រហូតធ្វើអោយមហាជនទាយថាជា Mai Davika ហើយមុននេះអ្នកចាត់ការផ្ទាល់ខ្លួនក៏បានចេញមកផុសការពារសាម៉ីខ្លួនរួចម្ដងហើយ ជាក់ស្ដែង Mai Davika បានចេញមកផុសបកស្រាយយ៉ាងលម្អិតក្នុង X (Twitter) ចំពោះរឿងខាងលើនេះថា មុនដំបូងសុំទោសជាមុនសិនដែលគ្រប់គ្នាត្រូវមកស្ដាប់រឿងរ៉ាវមកល្អក្នុងគ្រួសាររបស់នាង ដោយម៉ាក់និងប៉ារបស់ខ្ញុំបានលែងលះគ្នាតាំងតែខ្ញុំអាយុ 10 ឆ្នាំដោយបានសរសេររៀបរាប់ដូចខាងក្រោមនេះថា សួស្ដីចា មុនដំបូងខ្ញុំសូមអភ័យទោសចំពោះគ្រប់គ្នាជាមុនសិនដែលត្រូវមកស្ដាប់រឿងមិនល្អក្នុងគ្រួសាររបស់ខ្ញុំណាចា រឿងនេះខ្ញុំគិតថាថ្ងៃណាមួយរឿងនេះនិងកើតឡើង ព្រោះរឿងនេះជារឿងដែលបានដាក់សម្ពាធដល់ខ្ញុំនិងម៉ាក់រហូតមក ខ្ញុំសូមអនុញ្ញាតបកស្រាយថា ប៉ានិងម៉ាក់បានលែងលះគ្នាតាំងតែខ្ញុំអាយុ 10 ក្រោយមកប៉ាក៏បានទៅរៀបការជាមួយនិងអ្នកដែលម៉ាក់ស្គាល់ ហើយក៏លែងទាក់ទងគ្នាទៀត ពេលនោះខ្ញុំនិងម៉ាក់ពិតជាពិបាកខ្លាំងណាស់ យើងទាំងពីរមានលុយជាប់ខ្លួនត្រឹមលុយតែប៉ុណ្ណោះប៉ុន្ដែម៉ាក់ក៏តស៊ូខ្លាំងណាស់ រកលុយចិញ្ចឹមខ្ញុំតែម្នាក់ឯងមករហូត ដល់ពេលខ្ញុំចាប់ផ្ដើមធ្វើការក្នុងសិល្បៈហើយទទួលបានចំណូលកាន់តែច្រើនឡើង ហើយខ្ញុំក៏បានទៅនិយាយជាមួយម៉ាក់ថាចង់ទៅរកប៉ាហើយផ្ញើរប្រាក់ខែអោយគាត់តើល្អទេ ចំណែកឯម៉ាក់គាត់ក៏គាំទ្រ ទើបខ្ញុំផ្ញើរអោយប៉ារាល់ខែហើយក្នុងមួយខែ 20000-30000 បាតជាង 10 ឆ្នាំហើយដែលខ្ញុំបានធ្វើបែបនោះ ក្រៅពីប្រាក់ខែហើយ ខ្ញុំក៏បានទិញឡានអោយប៉ា 2 គ្រឿងថែមទាំងទិញផ្ទះអោយប៉ាមួយខ្នងទៀត ហើយស្ទើរតែគ្រប់ពេលដែលប៉ាទៅពេទ្យនៅក្រៅប្រទេស ខ្ញុំជាទទួលរាប់រងរឿងថ្លៃព្យាបាល និងសំបុត្រយន្ដហោះទៅមើលខ្លួននៅអុឺរ៉ុប សុទ្ធជាសំបុត្រ business class ទៀត ហើយនៅថ្ងៃបុណ្យទានខ្ញុំបានលួចផ្ញើរលុយចូលកុងបផ្ទាល់ខ្លួនរបស់ប៉ាទៀត (ខ្ញុំមិនប្រាប់ម៉ាក់ព្រោះខ្លាចថាម៉ាក់មិនសប្បាយចិត្តទើបខ្ញុំមិនចង់អោយម៉ាក់ខូចចិត្ត) គ្មាននរណាម្នាក់រារាំងមិនអោយខ្ញុំជួបប៉ានោះទេ តែរាល់ពេលដែលប៉ាខលមករកខ្ញុំគឺនិយាយតែរឿងលុយតែប៉ុណ្ណោះ [ ]


Latest News
Hashtags:   

Davika

 | 

ផុសបកស្រាយរឿងបោះបង់ឪពុកបែបនេះថា…

 | 

ថែមទាំងប្រាប់ហេតុផលសុំយកឡានត្រលប់មកវិញ

 | 

មានរូបភាព

 | 

Sources