Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 7 month ago

ប្រកែកយ៉ាងណាទៀត? នារីម្នាក់ចេញមុខសម្ភាសន៍ថាជាគូស្នេហ៍ស្ងាត់ៗរបស់ Tono ស្រស់ស្អាតមិនចាញ់ Nycha…

នៅប្រកែកយ៉ាងណាបានទៀត? លើកនេះតួឯកប្រុសលោក Tono Phakin ប្រកែកលែងរួចទៀតហើយ ក្រោយមានទាំងភស្ដុតាងជាវីដេអូសម្លេងនិងមានមនុស្សរូបពិតមកធ្វើជាសាក្សី ប្រាប់រឿងដែលលោក Tono លួចលាក់មានស្រីក្រៅលួចក្បត់ពីក្រោយខ្នងតួឯកស្រី Nycha Nuttanicha។ ហើយអ្វីដែលនឹកស្មានមិនដល់ទៀតនោះ គឺអ្នកដែលចេញមុខមកនិយាយថារឿងនេះថាជាការពិតនោះក៏គឺនារីដែលត្រូវជាស្រីដែលបានគេងជាមួយTonoហើយក្បត់Nychaរូបនេះតែម្ដង។ ដោយនារីរូបនេះសុខចិត្តបង្ហាញខ្លួនចេញមុខក្នុងកម្មវិធីទូរទស្សន៍ឲការសម្ភាសន៍ ថារូបនាងពិតជាបានទាក់ទងគ្នាជាមួយ Tono ពិតមែន ហើយសម្លេងក្នុងក្លីបវីដេអូសម្លេងនោះគឺជារូបនាង។ តែដែលកន្លងមកក្នុងកំឡុងពេលទាក់ទងគ្នាជាមួយនឹងលោក Tono Phakin នោះគឺរូបនាងត្រូវបានលោក Tono ប្រាប់ខ្លួនគាត់នៅលីវដែរនោះទេ។ ថ្មីៗនេះនៅក្នុងសិល្បៈថៃមានគូស្នេហ៍តារាដែលល្បីរង្គោះរង្គើរចំណងស្នេហាមួយគូទៀតហើយ នោះគឺគូរបស់់តួឯកប្រុសលោក Tono Phakin និងតួឯកស្រី Nycha Nuttanicha។ ដោយគូនេះមានទំនាក់ទំនងចំណងស្នេហានឹងគ្នាមកជាង៧ឆ្នាំហើយ ចាប់ផ្ដើមពីដៃគូតារាសម្ដែងក្នុងរឿងរហូតក្លាយជាគូស្នេហ៍ផ្អែមល្ហែមក្នុងជីវិតពិត។ តែពត៌មានពេលនេះបានធ្វើឲដឹងថាគូស្នេហ៍តារាគូនេះលែងផ្អែមល្ហែមទៀតហើយ និងកំពុងរង្គោះរង្គើចំណងស្នេហាជាង៧ឆ្នាំនេះហើយផងដែរ។ ដោយមានទាំងភស្ដុតាងជាក្លីបវីដេអូសម្លេងនិងមានមនុស្សចេញមកធ្វើជាសាក្សី។ ហើយនារីដែលចេញមកនិយាយរូបនេះមានឈ្មោះថា Mind ក៏គឺជាជនទី៣នៃចំណងស្នេហារបស់ Tono និង​ Nycha។ ដោយរូបនាងបានប្រកែកថា​ នាងត្រូវបាន Tono កុហកដែរថា រូបលោកនិងNycha គ្មានទំនាក់ទនងស្នេហានឹងគ្នាទេ រូបលោកគិត Nychaត្រឹមជាប្អូនស្រីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយពាក្យប្រកែកមិនដឹងរឿងរបស់ Mind នេះមិនត្រូវបានមហាជនជឿនាងនោះឡើយ ព្រោះTonoនិងNychaគឺជាគូស្នេហ៍តារាដែលល្បីមួយគូមានទំនាក់ទំនងនិងពត៌មានល្បីមកជា៧ឆ្នាំហើយ តើរូបនាងនៅទីណាបើមិនដឹងពត៌មានទាំងនេះ? [ ]


Latest News
Hashtags:   

ប្រកែកយ៉ាងណាទៀត

 | 

នារីម្នាក់ចេញមុខសម្ភាសន៍ថាជាគូស្នេហ៍ស្ងាត់ៗរបស់

 | 

ស្រស់ស្អាតមិនចាញ់

 | 

Nycha…

 | 

Sources