Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 4 month ago

តួឯកប្រុស Nonkul Chanon ឆ្លើយតបរឿងចែកផ្លូវគ្នាជាមួយ Aff ថាឲឈប់បង្កើតពត៌មានក្លែងក្លាយ…

លើកនេះព្រមានមានលើកក្រោយនឹងប្ដឹងហើយ! តួឯកប្រុសលោក Nonkul Chanon ក្ដៅស្លឹកត្រចៀកបង្ហោះសារបកស្រាយព្រមទាំងព្រមានទៅអ្នកដែលធ្វើ ក្រោយពីមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបង្ហោះសារក្លែងធ្វើជាខ្លួនលោកថារូបលោកនិងតួឯកស្រី Aff Taksaorn បានបែកបាក់ចែកផ្លូវគ្នាហើយព្រោះតែមូលហេតុរស់នៅមិនចុះសម្រុង។ ចំពោះរឿងនេះបានធ្វើឲតារាប្រុសលោក Nonkul Chanon បានចេញមកបង្ហោះសារក្នុងបណ្ដាញសង្គមពិតផ្ទាល់ខ្លួនរបស់លោកថា នេះជាពត៌មានមិនពិតនោះឡើយរូបនាងលោកនិងតារាស្រី Aff នៅតែស្រលាញ់គ្នាមានចំណងស្នេហារឹងមាំ និងប្រាប់ទៅអ្នកបង្ហោះពត៌មានមិនពិតនោះឲលុបជាបន្ទាន់និងថាបើមានលើកក្រោយទៀតរូបលោកនឹងប្រើផ្លូវច្បាប់ដាក់ពាក្យបណ្ដឹងដើម្បិដោះស្រាយផងដែរ។ ដោយតារាប្រុសលោក Nonkul Chanon រូបលោកគឺជាតារាសម្ដែងរះថ្មីដែលកំពុងមានប្រជាប្រិយភាពមួយរូបក្នុងសិល្បៈថៃ និងត្រូវបានគេស្គាល់ផងដែថាគឺជាគូស្នេហ៍រូបពិតបច្ចុប្បន្នរបស់តួឯកស្រី Aff Taksaorn។ កន្លងមកគូស្នេហ៍តារាគូនេះថ្វីត្បិតតែគម្លាតអាយុរខុសគ្នាខាងស្រីអាយុរបងដល់ទៅដប់ឆ្នាំជាងតែគូនេះក៏មានភាពផ្អែមល្ហែមរហូតមក ស្រាប់តែថ្មីៗនេះស្ងាត់ៗក៏មានពត៌មានលេចលឺមួយបានបង្ហោះថាគូរបស់ Nonkul និង Aff បានបែកបាក់ចែកផ្លូវគ្នាហើយព្រោះតែមិនចុះសម្រុង។ មិនទុកឲពត៌មានលេចលឺយូរនោះឡើយ តារាប្រុសលោក Nonkul ចេញមុខមកបដិសេដភ្លាមៗថារឿងនេះមិនមែនជាការពិតថែមព្រមានអ្នកដែលបង្ហោះកុំឲមានលើកទី២ថែមទៀតផង។ ប្រភព៖ Sanook អត្ថបទដោយ៖ ស្រីល័ក្ខ


Latest News
Hashtags:   

តួឯកប្រុស

 | 

Nonkul

 | 

Chanon

 | 

ឆ្លើយតបរឿងចែកផ្លូវគ្នាជាមួយ

 | 

ថាឲឈប់បង្កើតពត៌មានក្លែងក្លាយ…

 | 

Sources