Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

ឥណ្ឌូនេសុី ចរចារទិញនាវាដឹកយន្តហោះចម្បាំងពីអុីតាលី

ប្រទេសឥណ្ឌូនេសុី កំពុងចរចារទិញនាវាដឹកយន្តហោះមួយពីប្រទេសអុីតាលី ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន និងបង្ហាញសាច់ដុំនៅក្នុងតំបន់អាស៊ាន។ នាវា ដែលឥណ្ឌូនេសុី គ្រោងនឹងទិញនោះមានឈ្មោះថា Giuseppe Garibaldi ត្រូវបានអុីតាលី ដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ១៩៨៥។ នាវានេះ មានសមត្ថភាពផ្ទុកយន្តហោះចម្បាំង១៦គ្រឿង ឬក៏ឧទ្ធម្ភាគចក្រ១៨គ្រឿង ដែលបំពាក់មកជាមួយប្រព័ន្ធប្រឆាំងគ្រាប់មីសុីលរយៈចម្ងាយខ្លី និងកាំភ្លើងយន្ត។ បន្ថែមពីនេះ វាក៏បំពាក់មកជាមួយមីសុីលបាញ់ចូលក្រោមទឹក ដែលអាចកម្ទេចនាវាមុជទឹកផងដែរ។ Giuseppe Garibaldi ត្រូវបានអុីតាលីដាក់ឱ្យចូលនិវត្តន៍នៅក្នុងខែតុលា ឆ្នាំ២០២៤។ លុះដល់ឆ្នាំ២០២៥ នាវានេះ ត្រូវបានឥណ្ឌូនេសុីចរចារទិញយកក្នុងតម្លៃប្រមាណជា៣៩០លានដុល្លារ។ គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេសុីបានចំណាយថវិការជាច្រើនទៅលើវិស័យយោធា ដោយទើបតែដាក់ពង្រាយនូវប្រព័ន្ធមីស៊ីលប៉ាលីស្ទីកខាន់(KHAN) ដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ាន៕ The post ឥណ្ឌូនេសុី ចរចារទិញនាវាដឹកយន្តហោះចម្បាំងពីអុីតាលី appeared first on Khmer Breaking News.


Latest News
Hashtags:   

ឥណ្ឌូនេសុី

 | 

ចរចារទិញនាវាដឹកយន្តហោះចម្បាំងពីអុីតាលី

 | 

Sources