Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

ប្រទេសដំបូងគេលើលោក តែងតាំង AI ធ្វើជារដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីប្រទេសអាល់បានី (Albania) លោក អេឌី រ៉ាម៉ា (Edi Rama) បានបានកំណត់ឱ្យប្រព័ន្ធ AI ឈ្មោះ ឌីឡា (Diella) ធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកលទ្ធកម្មសាធារណៈ។ តួនាទីរបស់រដ្ឋមន្ត្រី AI ឌីឡា (Diella) ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការទិញសេវារបស់រដ្ឋ ដើម្បីធានាថាការដេញថ្លៃសាធារណៈប្រព្រឹត្តិទៅគ្មានអំពើពុករលួយ។ នាយករដ្ឋមន្ត្រីប្រទេសអាល់បានី យល់ឃើញថា៖ AI នឹងធ្វើឱ្យដំណើរការរដ្ឋាភិបាលមានប្រសិទ្ធភាព និងលឿនជាងមុន អាចដំណើរការទិន្នន័យ និងឯកសារច្រើនក្នុងរយៈពេលខ្លីជាងមនុស្ស ។ ជាពិសេស វាក៏បានបង្ហាញពីចក្ខុវិស័យរបស់ប្រទេសអាល់បានីក្នុងការទទួលយកបច្ចេកវិទ្យា ដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេស។ គួរបញ្ជាក់ថា AI ឌីឡា (Diella) ត្រូវបានប្រទេសអាល់បានី ដាក់ដំណើការចាប់តាំងពីខែមករា ឆ្នាំ២០២៥ ក្នុងតួនាទីជាជំនួយការនិម្មិតនៅលើវេទិកាសេវាកម្មឌីជីថល សម្រាប់គ្រប់គ្រងឯកសារ និងជួយឱ្យពលរដ្ឋអាចចូលប្រើប្រាស់សេវាកម្មរដ្ឋងាយស្រួលជាងមុន៕ The post ប្រទេសដំបូងគេលើលោក តែងតាំង AI ធ្វើជារដ្ឋមន្ត្រី appeared first on Khmer Breaking News.


Latest News
Hashtags:   

ប្រទេសដំបូងគេលើលោក

 | 

តែងតាំង

 | 

ធ្វើជារដ្ឋមន្ត្រី

 | 

Sources