Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

ចិន ចុះកិច្ចព្រមព្រៀងលក់នាវាមុជទឹកឱ្យថៃ

ចិន និងថៃ បានចុះកិច្ចព្រមព្រៀងទិញ-លក់នាវាមុជទឹកទំនើបមួយគ្រឿង ដើរដោយថាមពលអគ្គិសនី ស្របពេលដែលមានភាពតានតឺងបញ្ហាព្រំដែនកម្ពុជា-ថៃ។នាវាមុជទឹកនេះ ជាប្រភេទ Type 039a មានតម្លៃប្រមាណជា៤០០លានដុល្លារ ត្រូវបានថៃបញ្ជាទិញពិចិនតាំងពី២០១៧ តែត្រូវចិនព្យាពេលលក់ឱ្យ។ នាវានេះ មានបណ្តោយប្រវែង៧៧.៦ម៉ែត្រ និងទទឹង៦.៧ម៉ែត្រ អាចមុជទឹកជម្រៅបាន២៥០ម៉ែត្រ ក្នុងល្បឿនប្រមាណជា៣៧គីឡូម៉ែត្រក្នុងមួយម៉ោង។Type 039a បំពាក់មកជាមួយមីសុីលជាទំនើបជាច្រើន ដូចជា wired-guided និង wake-homing torpedoes ជាពិសេសប្រព័ន្ធគ្រាប់មីសុីលកម្ទេចនាវាចម្បាំង ដែលបាញ់ចេញពីក្រោមបាតសមុទ្រ។តាមកិច្ចព្រមព្រៀង ចិន នឹងបង្វឹកទាហានថៃរយៈពេល៤០ខែ សម្រាប់ការបញ្ជា និងប្រើប្រាស់នាវាមុជទឹកនេះ មុននឹងប្រគល់ឱ្យថៃនៅឆ្នាំ២០២៨៕ The post ចិន ចុះកិច្ចព្រមព្រៀងលក់នាវាមុជទឹកឱ្យថៃ appeared first on Khmer Breaking News.


Latest News
Hashtags:   

ចុះកិច្ចព្រមព្រៀងលក់នាវាមុជទឹកឱ្យថៃ

 | 

Sources