Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

ថៃឡាំប៉ាខឹ.ងកម្ពុជាចំពោះការនិយាយថា គ្រោះធម្មជាតិនានានៅក្នុងប្រទេសថៃគឺជាផលកម្មដែលខ្លួនបានប្រព្រឹត្ត

ប្រទេសថៃ៖ រកនឹកបន្ទោសកម្ពុជាឲ្យទាល់តែបាន! ពលរដ្ឋថៃជាច្រើនខឹ.ងចិត្តនាំគ្នាងាកមកចោ.ទប្រកាន់កម្ពុជាថាគ្មានគុណធម៌ជាមនុស្ស បានសើចចម្អកប្រទេសថៃដែលកំពុងជួបបញ្ហា និងរឹតតែមិនអាចទទួលយកបាន គឺនៅពេលពលរដ្ឋកម្ពុជាលើកឡើងថា គ្រោះទុរភិក្សទាំងឡាយដែលកំពុងកើតមាននៅក្នុងប្រទេសថៃ គឺបានមកដោយសារបា.បកម្មដែលថៃឈ្លានពានមកលើកម្ពុជា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នារសៀលថ្ងៃទី២៤ ខែកញ្ញា ទាក់ទិននឹងការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកក ដែលបន្សល់ទុកនូវប្រហោងជម្រៅ ៥០ម៉ែត្រនោះ បានក្លាយជាប្រធានបទសើចចម្អករបស់សារព័ត៌មានក្នុងប្រទេសជិតខាង ដោយបានរាយការណ៍ពីហេតុការណ៍នេះថាជាព័ត៌មានទាន់ហេតុការណ៍។ Khaosod បានឲ្យដឹងបន្ថែមទៀតថា យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតនៅកម្ពុជាជាច្រើនបានសម្ដែងការអបអរចំពោះស្ថានភាពនេះ ដោយអ្នកខ្លះបញ្ចេញយោបល់ថា ទាំងនេះគឺដោយសារកម្មពៀ.រវេរៀដែលថៃឈ្លានពានកម្ពុជា ឬថៃចង់បានទឹកដីខ្មែរ។ល។ ដែលត្រង់ចំណុចនេះប្រជាជនថៃយល់ឃើញថា វាឆ្លុះបញ្ចាំងពីកង្វះសីលធម៌ និងគុណធម៌ក្នុងនាមជាមនុស្ស និងក្នុងនាមកម្ពុជា.ថៃគឺជាអ្នកជិតខាងនឹងគ្នា។ ថៃមិនអាចទទួលយកបានឡើយចំពោះការលើកឡើងរបស់កម្ពុជាបែបនេះ ព្រោះថៃមិនអាចទទួលស្គាល់ការពិត និងសុខចិត្តជ្រើសរើសយកការកុហកខ្លួនឯងរហូតមកថាទាំងអស់នេះគ្រាន់តែជារឿងចៃដន្យ មិនពាក់ព័ន្ធនឹងកម្មពៀ.រ ឬបណ្ដាសារអ្វីឡើយ។ ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកញ្ញានេះ អ្នកជំនាញថៃបានធ្វើការសន្និដ្ឋានថា ការបាក់ស្រុតផ្លូវអាចបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ដីឥដ្ឋទន់ជ្រាយ ការបូមទឹកពីក្រោមដីច្រើនពេក ការសាងសង់អគារខ្ពស់ៗ និងការដ្ឋានសំណង់ច្រើន ទើបផ្លូវបាក់ស្រុតភ្លាមៗដោយពុំបានត្រៀមខ្លួនជាមុន ។ បើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជូឡាឡុងកន ក៏បានបង្ហាញពីដីនៅទីក្រុងបាងកកដែរថា ការបាក់ស្រុតនេះអាចដោយសារកត្តា៣យ៉ាងធំៗ រួមមាន ៖ ការបូមទឹកក្រោមដីច្រើនពេក ទម្ងន់ដ៏ធ្ងន់មហាសាលរបស់អគារ និងសំណង់ក្រោមដីដែលស្រទាប់ដីទន់មិនអាចទ្រទ្រង់បាន [ ] The post ថៃឡាំប៉ាខឹ.ងកម្ពុជាចំពោះការនិយាយថា គ្រោះធម្មជាតិនានានៅក្នុងប្រទេសថៃគឺជាផលកម្មដែលខ្លួនបានប្រព្រឹត្ត appeared first on Khmer Breaking News.


Latest News
Hashtags:   

ថៃឡាំប៉ាខឹ

 | 

ងកម្ពុជាចំពោះការនិយាយថា

 | 

គ្រោះធម្មជាតិនានានៅក្នុងប្រទេសថៃគឺជាផលកម្មដែលខ្លួនបានប្រព្រឹត្ត

 | 

Sources