Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

អ្នកអានព័ត៌មានដ៏ល្បីរបស់ថៃនិយាយត្រាប់តាមសំនៀងពលរដ្ឋខ្មែរ រងការស្តីបន្ទោ.សពីមហាជន

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកអានព័ត៌មានថៃដ៏ល្បី២រូបក្នុងហ្វេសប៊ុកផេកឈ្មោះ «Morning News TV3» គឺលោក សរ៉ាយុទ្ធ ស៊ុថាសាណាក់ចិន្តា និងអ្នកនាង ផិឆាយ៉ាតាន់ ចាន់ពុធ បានអានព័ត៌មានជាភាសាថៃ ប៉ុន្តែធ្វើត្រាប់តាមសំនៀងពលរដ្ឋខ្មែរ ថែមទាំងសើ.ចចំអ.ក បែរជារងនូវការរិះគ.ន់ពីអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃថា ពុំមែនជារឿងអស់សំណើចទេ ខណៈពេលនេះ កម្ពុជា-ថៃកំពុងមានបញ្ហាជាមួយគ្នា ។ អ្នកលេងបណ្តាញសង្គមថៃពុំអស់សំណើចជាមួយអ្នកអានព័ត៌មានទាំង២រូប ពីព្រោះការនិយាយត្រាប់តាមបែបនេះជាការមើលងា.យជាតិសាសន៍ដទៃ ហើយវាជាគំរូអាក្រក់សម្រាប់ក្មេងៗជំនាន់ក្រោយ ។ ក្រោយពីមហាជនរិះគ.ន់ខ្លាំង អ្នកអានព័ត៌មានទាំង២រូប ក៏បានសូមទោសទទួលស្គាល់កំហុសថា អ្នកសារព័ត៌មានពុំគួរនិយាយត្រាប់បែបនេះ ។ នៅថ្ងៃទី២៥ ខែកញ្ញា លោក សរ៉ាយុទ្ធ បានសូមទោស ដែលខ្លួនលោក និងអ្នកនាង ផិឆាយ៉ាតាន់ និយាយត្រាប់តាមសំនៀងពលរដ្ឋខ្មែរ ថែមទាំងសើ.ចចំ.អកក្នុងកម្មវិធី ។ លោកគិតថា វាគួរឱ្យអស់សំណើច ប៉ុន្តែបែរជា Influencer និងអ្នកលេងបណ្តាញសង្គមរិះគន់ការនិយាយត្រាប់ លោកព្រមទទួលស្គាល់កំហុស និងទទួលយកការរិះគន់ពីសាធារណជន លោកខុសខ្លួនឯង ពីព្រោះជាអ្នកអានព័ត៌មានពុំគួរមើលងាយជាតិសាសន៍ដទៃ ។ លោកបន្តថា អ្នកនាង [ ] The post អ្នកអានព័ត៌មានដ៏ល្បីរបស់ថៃនិយាយត្រាប់តាមសំនៀងពលរដ្ឋខ្មែរ រងការស្តីបន្ទោ.សពីមហាជន appeared first on Khmer Breaking News.


Latest News
Hashtags:   

អ្នកអានព័ត៌មានដ៏ល្បីរបស់ថៃនិយាយត្រាប់តាមសំនៀងពលរដ្ឋខ្មែរ

 | 

រងការស្តីបន្ទោ

 | 

សពីមហាជន

 | 

Sources