Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

ទ្រព្យសម្បត្តិរបស់ V បន្ទាប់ពីទិញអាផាតមិនប្រណីតតម្លៃជាង១០លានដុល្លារ

នៅថ្ងៃទី២៤ ខែកញ្ញា សារព័ត៌មាន News1 បានរាយការណ៍ថា តារាចម្រៀងប្រុស V នៃក្រុម BTS បានទិញផ្ទះល្វែងដ៏ប្រណីតមួយនៅ Cheongdam-dong, Gangnam-gu, ទីក្រុងសេអ៊ូល ក្នុងតម្លៃ ១៤.២ ពាន់លានវ៉ុន ប្រហែល១០.២លានដុល្លារអាម៉េរិកតាមរយៈទម្រង់នៃការបង់ជាសាច់ប្រាក់និងដោយគ្មានកម្ចីអ្វីឡើយ។។ អាផាតមិនរបស់ V មានទីតាំងនៅក្នុងអគារផ្ទះល្វែងដ៏ប្រណីត The Penthouse Cheongdam (PH 129) ដែលល្បីល្បាញដោយសារមានអាផាតមិនថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ យោងតាមការចុះបញ្ជីអចលនទ្រព្យ V បានទិញអាផាតមិនដែលមានផ្ទៃដី ២៧៣.៩៦㎡ រួមទាំងបន្ទប់គេង ៥ និងបន្ទប់ទឹក ៣។ អគារអាផាតមិននេះក៏ជាផ្ទះរបស់បុគ្គលល្បីៗជាច្រើនផងដែរ។ ការទិញផ្ទះល្វែងតម្លៃថ្លៃបន្ទាប់ពី ចេញពីជួរទាហានបង្ហាញពីទ្រព្យសម្បត្តិរបស់ V។ បើយោងតាមប្រភពពី Celebrity Net Worth,និងទិន្នន័យសាធារណៈមួយចំនួន V មានទ្រព្យសម្បត្តិប្រហែល ៤០ លានដុល្លារអាម៉េរិក ដែលធ្វើឱ្យលោកក្លាយជាសមាជិកដែលមានជាងគេបំផុតរបស់ BTS ក្នុងឆ្នាំ ២០២៤ ។ ប្រភពចំណូលសំខាន់ៗរបស់ V រួមមានប្រាក់ចំណូលប្រចាំឆ្នាំរបស់លោកក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធ [ ] The post ទ្រព្យសម្បត្តិរបស់ V បន្ទាប់ពីទិញអាផាតមិនប្រណីតតម្លៃជាង១០លានដុល្លារ appeared first on Khmer Breaking News.


Latest News
Hashtags:   

ទ្រព្យសម្បត្តិរបស់

 | 

បន្ទាប់ពីទិញអាផាតមិនប្រណីតតម្លៃជាង១០លានដុល្លារ

 | 

Sources