Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

ឥណ្ឌូណេសុី ត្រៀមបញ្ជូនទាហាន ២មុឺននាក់ទៅតំបន់ហ្គាហ្សា

ឥណ្ឌូនេណេសុី ត្រៀមបញ្ជូនកងទ័ព ២មុឺនាក់ទៅកាន់តំបន់ហ្គាហ្សា ដែលកំពុងរងការវាយប្រហារពីប្រទេសអុីស្រាអ៊ែល ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព។ បើយោងតាមលោក Prabowo Subianto ប្រធានធិបតីឥណ្ឌូណេសុី បានថ្លែងថា៖ ឥណ្ឌូណេស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយកងទ័ព ដើម្បីបង្កើតសន្តិភាពនៅតំបន់ហ្គាហ្សា និងនៅគ្រប់ទីកន្លែងលើពិភពលោក ដែលត្រូវការសន្តិភាព ។ លោក Subianto សង្កត់ធ្ងន់ថា៖ ឥណ្ឌូណេស៊ី នឹងមិនទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឯករាជ្យនោះទេ បើអ៊ីស្រាអែល នៅតែមិនព្រមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។ ឥណ្ឌូណេស៊ី មិន​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​ទេ ចាប់តាំងពីប្រទេសនេះប្រកាសជារដ្ឋឯករាជ្យ ដោយឥណ្ឌូណេស៊ីយល់ឃើញថាទឹកដីរបស់អ៊ីស្រាអែល ជាទឹកដីរបស់រដ្ឋឥស្លាមប៉ាឡេស្ទីន។ ក្រៅពីឥណ្ឌូនេសុី ក៏មានប្រទេសជាសមាជិកអាស៊ាន២ផ្សេងទៀត ដែលមិនទទួលស្គាល់អុីស្រាអ៊ែលផងដែរ គឺ ម៉ាឡេសុី និង ប្រុយណេ៕ The post ឥណ្ឌូណេសុី ត្រៀមបញ្ជូនទាហាន ២មុឺននាក់ទៅតំបន់ហ្គាហ្សា appeared first on Khmer Breaking News.


Latest News
Hashtags:   

ឥណ្ឌូណេសុី

 | 

ត្រៀមបញ្ជូនទាហាន

 | 

២មុឺននាក់ទៅតំបន់ហ្គាហ្សា

 | 

Sources