Monday 3 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

Cheng Yi ទទួលបានតម្លៃខ្លួនខ្ពស់ជាងគេនៅក្នុងរឿង«The Journey of Legend» តែការសម្តែងអន់

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sohu តារាសម្តែង Cheng Yi មានប្រាក់ខែចំនួន ១២លានយ័នសម្រាប់ចំនួន៤០ភាគក្នុងរឿង «The Journey of Legend» ។ ប្រាក់ខែនេះគឺកើនឡើង ២០% បើប្រៀបធៀបទៅនឹង ១០ លានយ័នដែលលោកទទួលបាននៅពេលថតរឿងក្នុងឆ្នាំ ២០២៣។ ថ្វីដ្បិតតែទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងចំណោមតារាសម្ដែងក៏ដោយប៉ុន្តែ Cheng Yi ត្រូវបានរិះគន់ចំពោះការធ្លាក់ចុះសមត្ថភាពសម្ដែង សំឡេងមិនសូវល្អ និងកាន់ស្គ្រីបឥតឈប់ឈរសូម្បីតែពេលថតរឿងកំពុងដំណើរការជាផ្លូវការក៏ដោយ។ ឈុតសិល្បៈក្បាច់គុនគឺជាកម្លាំងរបស់តារារូបនេះ ក៏ជាមូលហេតុចំបងដែលធ្វើឱ្យប្រាក់ខែខ្ពស់កប់ពពក នឹកស្មានមិនដល់ពីសំណាក់ទស្សនិកជន។ ការប្រើប្រាស់អេក្រង់ពណ៌បៃតងជាច្រើនរបស់ក្រុមការងារ ផលប៉ះពាល់ពិសេសដែលមានតំលៃថោក និងមុំកាមេរ៉ាមិនល្អដោយអចេតនាធ្វើឱ្យឈុតសិល្បៈក្បាច់គុនបាត់បង់ភាពទាក់ទាញរបស់ពួកគេ។ រឿងនេះបានធ្វើឱ្យ Cheng Yi រងការប្រៀបធៀបជាមួយ Bai Jingting ដែលជាតារាសម្ដែងដែលភាពយន្តរបស់ខ្លួនកំពុងចាក់ផ្សាយក្នុងពេលជាមួយគ្នាខណៈដែល Bai Jingting បានទទួលប្រាក់ចំណូល ១០លានយ័ន។ យ៉ាងណាមិញ ការសម្ដែងរបស់លោកត្រូវបានគេសរសើរថាល្អជាង Cheng Yi ទៅទៀត។ ក្រៅពីតារាប្រុសរូបនេះតួឯកស្រីក្នុងរឿងគឺទទួលបានតម្លៃខ្លួន៨លានយ័ននិងតួសម្តែងដែលនៅសេសសល់នៃខ្សែភាពយន្តនេះមានប្រាក់ខែចាប់ពី ២.៨ ទៅ ៦.៥ លានយ័ន។ គេអាចមើលឃើញថាប្រាក់ខែរបស់តួសម្ដែងគឺជាការចំណាយដ៏ថ្លៃបំផុតមួយរបស់ផលិតករភាពយន្ត «The Journey of [ ] The post Cheng Yi ទទួលបានតម្លៃខ្លួនខ្ពស់ជាងគេនៅក្នុងរឿង«The Journey of Legend» តែការសម្តែងអន់ appeared first on Khmer Breaking News.


Latest News
Hashtags:   

Cheng

 | 

ទទួលបានតម្លៃខ្លួនខ្ពស់ជាងគេនៅក្នុងរឿង

 | 

Journey

 | 

Legend

 | 

តែការសម្តែងអន់

 | 

Sources