Wednesday 29 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

កម្ពុជា លើកលែងពន្ធគយ ១០០% លើទំនិញឧស្សាហកម្ម និង កសិកម្ម របស់សហរដ្ឋអាមេរិក

រាជធានីភ្នំពេញ៖ ក្នុងកិច្ចព្រមព្រៀងអាម៉េរិក-កម្ពុជា កម្ពុជាបានសម្រេចលើកលែងពន្ធគយ ១០០% លើទំនិញឧស្សាហកម្ម និង កសិកម្មរបស់អាម៉េរិក។ នេះបើយោងតាមការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលានេះ។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នៅថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥ កម្ពុជា និង សហរដ្ឋអាមេរិក ក៏បានជួបពិភាក្សាបន្ថែម និងឈានទៅសម្រេចបានការលើកលែងពន្ធគយ ១០០% ចំពោះអាមេរិក ទៅលើមុខទំនិញនាំចូលមកកម្ពុជាមានដូចជា ផលិតផលឧស្សាហកម្ម និង កសិកម្ម។ ការសម្រេចលើកលែងពន្ធ ១០០% ឬដែលបានន័យថាកំណត់យកពន្ធនាំចូលពីអាមេរិក ០% នេះ ត្រូវបានគេសម្លឹងឃើញថា គឺជាការឆ្លើយតបនឹងការបន្ធូរបន្ថយពន្ធគយលើទំនិញកម្ពុជាដែលចុះត្រឹម ១៩% ពីសហរដ្ឋអាមេរិក ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកបទឈប់បា.ញ់ដ៏លំបាកមួយសម្រាប់កម្ពុជា និងថៃ និងកិច្ចព្រមព្រៀងសន្តិភាពដែលទើបបានចុះហត្ថលេខាផងដែរ។ ក្រៅពីការការចូលរួមរកដំណោះស្រាយរបស់អាមេរិកសម្រាប់ជម្លោះរវាងកម្ពុជា និងថៃដូចខាងលើនេះ សហរដ្ឋអាមេរិក ក៏បានសម្រេចដកបំរាមការលក់សព្វាវុធមកលើកម្ពុជា ដោយបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាអាចចូលសិក្សានៅ West Point [ ]


Latest News
Hashtags:   

កម្ពុជា

 | 

លើកលែងពន្ធគយ

 | 

លើទំនិញឧស្សាហកម្ម

 | 

កសិកម្ម

 | 

របស់សហរដ្ឋអាមេរិក

 | 

Sources