Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ទេព បូព្រឹក្ស ក្តៅឆេវជំនួសប្តីព្រោះមានរឿងអីមានគេចេះតែទាញ ជី ដេវីត ចូល

Live ចេញពីទឹកដីអូស្រ្តាលីតារាចម្រៀង ទេព បូព្រឹក្ស កើតនូវអារម្មណ៍មិនអស់ចិត្តជាខ្លាំងព្រោះតែករណីអ្នកគាំទ្រទៅទស្សនាប្រគំតន្រ្តី BLACKPINK ស្រែកថា «ខ្មែរធ្វើបាន» ត្រូវបានគណនីទិកតុកមួយទាញចូលដោយនិយាយថា ជី ដេវីត មិនណែនាំ។ មែនទែនទៅគណនីដែលបង្ហោះនោះមិនមែនត្រឹមតែទាញ ជី ដេវីត ចូលប៉ុណ្ណោះទេសូម្បីតែបំណុលរបស់ Goofy ក៏គណនីនោះទាញ វណ្ណដា ចូលផងដែរ។ តាមរយៈវីដេអូដែលកាត់ចេញពី Live ត្រូវបានចែករំលែកដោយអ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថានាងបានឃើញការកាត់តមួយយ៉ាងទំនង មិនឱ្យ ជី ដេវីត មកដើរលេងស្រួលសោះ។ តារាចម្រៀងរូបនេះបន្តទៀតថា ពេលខ្លះគឺវាហួសហេតុខ្លាំងពេករឿងអ្វីក៏អូស ជី ដេវីត ចូលៗវាលើសពេកហើយគួរតែរំលងមួយរឿងទៅធ្វើបែបនេះគ្មានអ្នកណាសរសើរទេ។ ទេព បូព្រឹក្ស បានបន្តទៀតថា សាមីខ្លួនដែលទៅទស្សនាការប្រគំតន្រ្តីនោះមិនបានប្រកាសថាធ្វើការពាក់ព័ន្ធឬជាជំនួយការខ្លួនឡើយ។ ទោះយ៉ាងណា ទេព បូព្រឹក្ស បានទទួលស្គាល់ថាពួកគេគឺមានការស្គាល់គ្នា ជាមិត្តភក្តិ ប៉ុន្តែមួយរយៈក្រោយនេះគឺមិនបានជួបគ្នាឬដឹងសុខទុក្ខគ្នាឡើយដោយសារតែរវល់ការងាររៀងៗខ្លួន។ ម្ចាស់បទ«វីរៈនារី» បន្តទៀតថាពួកគេជាមនុស្សរាប់ញាត្តិដូច្នេះស្គាល់រាប់អានមនុស្សជាច្រើនប៉ុន្តែមិនមែនមានន័យថាឱ្យតែស្គាល់គ្នាត្រូវជាជំនួយការពេលមានបញ្ហាអូសអ្នកទាំងពីរចូលខុសរឿងនោះទេ។ ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថា មនុស្សដូចជាខ្លួនបើមនុស្សស្គាល់គ្នាគេខុសគេត្រូវអីគឺជារឿងរបស់គេខ្លួនមិនបានទៅមាត់កឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ទេព បូព្រឹក្ស ថាគណនីដែលបង្ហោះនោះគឺជោរខ្លាំង [ ]


Latest News
Hashtags:   

បូព្រឹក្ស

 | 

ក្តៅឆេវជំនួសប្តីព្រោះមានរឿងអីមានគេចេះតែទាញ

 | 

ដេវីត

 | 

Sources