Wednesday 29 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

សមាជិកព្រឹទ្ធសភាថៃណែនាំរដ្ឋាភិបាលខ្លួនត្រូវពិនិត្យមើលចំណុចទាំងនេះសិនមុនដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចុះហត្ថលេខាជាសាក្សី ។ ក្នុងឱកាសនេះ ប្រធានាធិបតីអាមេរិកប្រកាសថា កងទ័ពកម្ពុជាចំនួន១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាព លោករីករាយដែលបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលលោកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព ។ ទោះជាប្រធានាធិបតីអាមេរិក លោក Trump ប្រកាសឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ក្រោមកិច្ចព្រមព្រៀងសន្តិភាពក្តី ប៉ុន្តែរដ្ឋាភិបាលថៃបានបញ្ជាក់ពីគោលជំហរ គឺសូមឱ្យកម្ពុជាអនុវត្តតាមការព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម (Joint Declaration) ជាមុនសិន ទើបថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលកងទ័ពថៃបានចាប់ខ្លួនពេលប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ភ្លាមៗ ។ ដូចគ្នានេះ សមាជិកព្រឹទ្ធសភាថៃបានណែនាំរដ្ឋាភិបាលខ្លួនត្រូវតែពិនិត្យមើលចំណុចទាំងនេះសិនមុនដោះលែងកងទ័ពកម្ពុជាទាំងអស់ ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភា លោក ថាវ៉ាត ថាសសាណា បានប្រាប់ទៅរដ្ឋាភិបាលថៃកុំទុកចិត្តកម្ពុជា និងត្រូវពិនិត្យមើលឱ្យច្បាស់លាស់សិន ថាតើកម្ពុជាបានអនុវត្តតាមការព្រមព្រៀងគ្នាគ្រប់ចំណុចដែរឬទេ [ ]


Latest News
Hashtags:   

សមាជិកព្រឹទ្ធសភាថៃណែនាំរដ្ឋាភិបាលខ្លួនត្រូវពិនិត្យមើលចំណុចទាំងនេះសិនមុនដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

 | 

Sources