Wednesday 29 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

គំនិតវិជ្ជមាននិងបំណងល្អរបស់ រ៉េត សារីតា ត្រូវរងការរិះគ.ន់ចាស់ដៃ

កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃមកកាន់នាងបន្ទាប់ពីមានការបង្ហោះថាកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះមានការចោទប្រកាន់ សារីតា ថានាងឌឺដងក្រោយពីព្រលយពាក្យថា «Cheers tea suger»។ ទោះយ៉ាងណា សារីតា ថានាងក៏មិនពេញចិត្តប៉ុន្តែបើចង់ជេរ ជេរក្នុងចិត្តទៅ។ កាលពីថ្ងៃទី២៥ ខែតុលា កញ្ញា រ៉េត សារីតា បានបង្ហោះសំណេរថា «កុំយកទុក្ខអ្នកដទៃមកលេងសើចចំអក។ វាមិនបានបង្ហាញភាពត្រឹមត្រូវរបស់យើងទេ។ សូមមេត្តារក្សាភាពថ្លៃថ្នូរជាកូនខ្មែរ»។ សំណេរនេះបានទាក់ទាញអារម្មណ៍អ្នកលេងបណ្តាញសង្គមជាច្រើនប៉ុន្តែភាគច្រើនបានរិះគន់ រ៉េត សារីតា។ មានមតិជាច្រើនថាឱ្យ រ៉េត សារីតា មានគំនិតវិជ្ជមានតែម្តងឯងទៅ ប៉ុន្តែចំពោះជាតិសាសន៍មួយនោះពួកគេមិនចូលរួមរំលែកទុក្ខជាមួយឡើយ។ កញ្ញា ជ្រូកព្រៃ បានបញ្ចេញមតិដែរថា «ភាពត្រូមត្រូវប្រើអត់បានជាមួយពួកសន្ដានចោរទេចាស ចឹងត្រូវចាត់ការ»។ ទោះបីជាយ៉ាងណា មនុស្សមួយចំនួនបានសម្លឹងឃើញពីបំណងល្អរបស់ រ៉េត សារីតា ព្រោះបើមានការបញ្ចេញមតិសើចសប្បាយនៅលើគេហទំព័រផ្លូវការឬគេហទំព័រធំៗវាអាចនឹងជះផលអវិជ្ជមានក្នុងនាមប្រទេសខ្មែរជាប្រទេសថ្លៃថ្នូរមានអរិយធម៌រុងរឿង។ ក្រោយពីខ្លឹមសាររបស់ខ្លួនរងនូវការរិះគន់យ៉ាងខ្លាំង រ៉េត សារីតា បានបន្ថែមសំណេរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «យើងដឹងឮទាំងអស់គ្នាហើយថាបច្ចុប្បន្ននេះ ស្ថានភាពវាបែបណា ទាំងខ្ញុំដូចគ្នា ក៏មិនពេញចិត្តដែរ។ តែថ្នាក់ដឹកនាំខំប្រឹងធ្វើការប្រកបដោយការទូតហត់ខ្លាំងណាស់ ទម្រាំដោះបាន ពីរឿងមួយទៅរឿង មិនចេះចប់។ យើងទាំងអស់គ្នាគួរចូលរួមយកថ្នាក់ដឹកនាំជាគំរូ។ [ ]


Latest News
Hashtags:   

គំនិតវិជ្ជមាននិងបំណងល្អរបស់

 | 

សារីតា

 | 

ត្រូវរងការរិះគ

 | 

ន់ចាស់ដៃ

 | 

Sources