Friday 17 October 2025
Home      All news      Contact us      RSS      English
kbn - 19 hours ago

សារព័ត៌មានធំៗមួយចំនួនរបស់កូរ៉េចោ.ទកម្ពុជាថាបង្ខំនារីកូរ៉េនៅកម្ពុជាឲ្យនិយាយល្អៗដើម្បីបិទបាំងព័ត៌មានពិត

ពិតជាអយុត្តិធម៌ចំពោះកម្ពុជាណាស់! ក្រោយមាននារីជនជាតិកូរ៉េ បានចេញមកចែករំលែកពីបទពិសោធល្អៗដែលខ្លួនទទួលបានក្នុងការរស់នៅក្នុងប្រទេសកម្ពុជា សារព័ត៌មានធំៗរបស់កូរ៉េខាងត្បូងដូចជា SBS និង The Korean Time បែរជាចុះផ្សាយព័ត៌មានក្នុងន័យផ្លែផ្កាដាក់កម្ពុជាថា បានបង្ខំនារីកូរ៉េទាំងនោះចេញមុខនិយាយ ដើម្បីគ្របដណ្ដប់លើបញ្ហាអសន្ដិសុខដែលកំពុងកើតមាន។ អត្ថបទមួយដែលចុះផ្សាយដោយ The Korean Time នៅថ្ងៃទី15 ខែតុលា បានបង្ហាញថា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញករណីចាប់ជំរិត និងការបង្ខាំងមនុស្សពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូងនៅកម្ពុជា ក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានបញ្ចេញវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានស្ត្រីជនជាតិកូរ៉េបានលើកសរសើរកម្ពុជាថាជា “ប្រទេសមានសន្តិភាព និងកក់ក្តៅ” ទៅវិញ។ នៅលើអត្ថបទព័ត៌មាននោះទៀតសោត The Korean Time បានដាក់ចំណងជើងធំៗជាអក្សរថា « កម្ពុជាមានសន្តិភាព ចុះហេតុអ្វីបានជាស្ត្រីកូរ៉េត្រូវលេចមុខក្នុងវីដេអូរបស់រដ្ឋាភិបាលកម្ពុជា?» ក្នុងន័យនេះសារព័ត៌មានកូរ៉េមួយនេះចង់ចោ.ទប្រកាន់ថា កម្ពុជាបានដាក់សម្ពាធលើជនជាតិកូរ៉េដែលរស់នៅកម្ពុជាទាំងនោះឲ្យពួកគេចេញមកនិយាយល្អៗ ដើម្បីបង្វែរព័ត៌មាននៃករណីចាប់ជំរឹតជនជាតិកូរ៉េនៅកម្ពុជា។ ក្រៅពីនេះ សារព័ត៌មានដ៏ល្បី SBS របស់កូរ៉េមួយទៀត ក៏បានចុះផ្សាយនូវអត្ថបទព័ត៌មានដែលមានន័យស្រដៀងគ្នានឹងអត្ថបទខាងលើជាមួយនឹងចំណងជើងថា នៅពេលដែល ការភ័យខ្លាចលើកម្ពុជា(Cambodia phobia) កំពុងរីករាលដាល ការនិយាយល្អៗពីជនជាតិកូរ៉េនៅកម្ពុជាក៏ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ ចំពោះការចុះផ្សាយទាក់ទងនឹងពាក្យសំដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលបាននិយាយថា «កម្ពុជាគឺជាទីក្រុងនៃឧក្រិដ្ឋកម្ម»កន្លងមកនោះ គឺជាការសរសេដាក់របស់ SBS ដោយខ្លួនឯងប៉ុណ្ណោះ ខណៈមានប្រភពជាច្រើនអះអាងថា ប្រធានាធិបតីកូរ៉េខាងត្បូងពុំបាននិយាយពាក្យទាំងនេះចេញមកនោះទេ។ គួរបញ្ជាក់ថា ជុំវិញករណីឆបោ.ក [ ]


Latest News
Hashtags:   

សារព័ត៌មានធំៗមួយចំនួនរបស់កូរ៉េចោ

 | 

ទកម្ពុជាថាបង្ខំនារីកូរ៉េនៅកម្ពុជាឲ្យនិយាយល្អៗដើម្បីបិទបាំងព័ត៌មានពិត

 | 

Sources