Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

គណនី Douyin របស់ Zhao Lusi កើនឡើងលើសគណនីរបស់ Dilraba Dilmurat

ថ្មីៗៗនេះ គណនី Douyin របស់ Zhao Lusi ទទួលបានអ្នក Follow ៥០ លាននាក់ជាផ្លូវការហើយបានក្លាយជាតារាដែលមានចំនួន Followers ច្រើនជាងគេក្នុងចំណោមតារាចិន។ តារាស្រីរូបនេះបានបង្ហោះវីដេអូជាច្រើនពីការលេងបទចម្រៀង និងធ្វើបច្ចុប្បន្នភាពជីវិតប្រចាំថ្ងៃ។ Zhao Lusi ក៏ផ្សាយជាទៀងទាត់នូវការជជែកផ្ទាល់ជាមួយអ្នកគាំទ្រ ចែករំលែកគន្លឹះតុបតែងមុខ និងសំលៀកបំពាក់។ កាលពីមុន មុខតំណែងរបស់ម្ចាស់ក្សត្រី Douyin គឺជារបស់ Dilraba Dilmurat ។ សម្រស់ Xinjiang មានភាពល្បីល្បាញនៅលើវេទិកានេះ ដោយសាររូបរាងកម្រាលព្រំក្រហមដ៏គួរឱ្យចាប់អារម្មណ៍ និងសម្រស់លេចធ្លោ រាល់ពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នានា។ ការពិតដែលថា Zhao Lusi វ៉ាដាច់ Dilraba Dilmurat ក្លាយជាតារាស្រីដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Douyin បានបង្កឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម។ អ្នកខ្លះគិតថា ដោយសារតែ Dilraba មិនសូវបាន Update Douyin ញឹកញាប់ ទើបវីដេអូដែលនាងថតគឺធម្មតា មិនមានភាពរស់រវើកដូចកាលពីមុនទេ ដូច្នេះហើយទើបមិនមានសន្ទុះកើនឡើងខ្លាំងនៃចំនួនអ្នកតាមដាន ។ យ៉ាងណាមិញ មានមតិខ្លះទៀតអះអាងថា ការងារជារឿងសំខាន់បំផុតសម្រាប់តារាសម្ដែង។ [ ]


Latest News
Hashtags:   

Douyin

 | 

កើនឡើងលើសគណនីរបស់

 | 

Dilraba

 | 

Dilmurat

 | 

Sources