Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

នាយករដ្ឋមន្ត្រីថៃស្នើវៀតណាមងាកមករឹតចំណងមិត្តភាពជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើវៀតណាមងាកមករឹតចំណងមិត្តភាពជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ហើយនាយករដ្ឋមន្ត្រីថៃក៏បានថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាមដែលមើលការខុសត្រូវក្រុមហ៊ុនឯកជនថៃទៅវិនិយោគនៅវៀតណាម ។ រីឯនាយករដ្ឋមន្ត្រីវៀតណាមចាត់ទុកថៃជាដៃគូពាណិជ្ជកម្មកំពូលបានជួយជំរុញសេដ្ឋកិច្ចវៀតណាមឱ្យរីកចម្រើន ។ កាលពីថ្ងៃទី២៧ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទ KLCC ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានពិភាក្សាទ្វេភាគីជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អំពីកិច្ចសហការរវាងថៃ-វៀតណាម ក្រោយពីមេដឹកនាំប្រទេសទាំង២រូបបានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី២១ ខែតុលា ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាមបានបង្ហាញចំណាប់អារម្មណ៍ចំពោះថៃដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ថាជាការឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាព ខណៈនាយករដ្ឋមន្ត្រីថៃថា ថៃ-វៀតណាមជាប្រទេសមានសក្តានុពល លោកចង់អញ្ជើញវៀតណាមសហការគ្នាក្នុងឋានៈជាមិត្តជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin ក៏បានថ្លែងអំណរគុណវៀតណាមផងដែរ ដែលបានគាំទ្រក្រុមហ៊ុនឯកជនថៃចូលទៅវិនិយោគនៅវៀតណាម និងមើលការខុសត្រូវក្រុមហ៊ុនថៃយ៉ាងល្អ ។ លោកបានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមធ្វើទស្សនកិច្ចនៅប្រទេសថៃជាផ្លូវការក្នុងកិច្ចប្រជុំសហការទន្លេមេគង្គ-ឡានឆាង ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។ [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃស្នើវៀតណាមងាកមករឹតចំណងមិត្តភាពជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច

 | 

Sources