Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ភ្ញៀវទេសចរកូរ៉េខាងត្បូងលុបចោលដំណើរកម្សាន្តមកកម្ពុជានិងប្រទេសជិតខាង ព្រោះបារម្ភពីការឆបោ.កអនឡាញ

ប្រទេសកូរ៉េខាងត្បូង ៖ ភ្ញៀវទេសចរកូរ៉េខាងត្បូងបានលុបចោលដំណើរកម្សាន្តមកកម្ពុជា និងប្រទេសជិតខាងដូចជា ថៃ វៀតណាម និងឡាវ ដោយសារបារម្ភពីការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួ.ញដូរមនុស្ស ។ ការបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងនេះ ក្រោយពីសារព័ត៌មាននានាចុះផ្សាយពីនិស្សិតកូរ៉េខាងត្បូងម្នាក់ ភេទប្រុស អាយុ២២ឆ្នាំ ស្លា.ប់ដោយសារគាំងបេះដូងក្រោយការធ្វើទារុ.ណកម្មក្នុងករណីឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តកំពត ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កូរ៉េខាងត្បូងបានហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរមកភ្នំបូកគោ ទីក្រុងបាវិត និងទីក្រុងប៉ោយប៉ែត ដែលកូរ៉េខាងត្បូងគិតថា គឺជាទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបម្រាមនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនទេសចរណ៍កូរ៉េខាងត្បូងដែលរៀបចំដំណើរកម្សាន្តមកកម្ពុជា ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបញ្ជាក់ថា បើជនជាតិកូរ៉េខាងត្បូងធ្វើដំណើរ ឬស្នាក់នៅតំបន់ទាំងនេះអាចមានទោស ដូច្នេះ សូមឱ្យពលរដ្ឋដែលមានគម្រោងធ្វើដំណើរទៅតំបន់ទាំងនេះ លុបចោលការធ្វើដំណើរ ។ ភ្ញៀវទេសចរកូរ៉េខាងត្បូងមិនត្រឹមតែលុបចោលដំណើរកម្សាន្តមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានលុបចោលការធ្វើដំណើរមកប្រទេសជិតខាងផងដែរដូចជា ៖ ថៃ វៀតណាម និងឡាវ ដោយសារបារម្ភអាចក្លាយជាជនរងគ្រោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ លោក ផាក់ យ៉ងឈូ អាយុ៤៦ឆ្នាំ ភ្ញៀវទេសចរកូរ៉េខាងត្បូងបាននិយាយប្រាប់កាសែត Korea JoongAng Daily ថា ខ្លួននិងគ្រួសារបានលុបចោលដំណើរកម្សាន្តទៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោយទទួលបានព័ត៌មានក្រុមឆបោកអនឡាញប្តូរទីតាំងពីកម្ពុជា ទៅវៀតណាម ។ [ ]


Latest News
Hashtags:   

ភ្ញៀវទេសចរកូរ៉េខាងត្បូងលុបចោលដំណើរកម្សាន្តមកកម្ពុជានិងប្រទេសជិតខាង

 | 

ព្រោះបារម្ភពីការឆបោ

 | 

កអនឡាញ

 | 

Sources