Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ចិនបង្ហាញគោលជំហរជួយកម្ពុជា-ថៃចរចាដោះស្រាយជម្លោះព្រំដែននៅម៉ាឡេស៊ីទោះអាមេរិកបដិសេធចិន

ប្រទេសចិន ៖ ចិនបានបង្ហាញពីគោលជំហរជាថ្មីជួយកម្ពុជា-ថៃចរចាដោះស្រាយជម្លោះព្រំដែននៅម៉ាឡេស៊ី ព្រមទាំងគាំទ្រតួនាទីរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន ។ ការបង្ហាញគោលជំហររបស់ចិនក្រោយពីសារព័ត៌មាននានាចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី និងបដិសេធការចូលរួមរបស់ចិន ។ តាមការចុះផ្សាយរបស់សារព័ត៌មានចិន Global Times កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក លីន ជៀន អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ពីគោលជំហរចិនគាំទ្រកម្ពុជា-ថៃដោះស្រាយជម្លោះព្រំដែនតាមរយៈការចរចា និងពិភាក្សា ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន បន្ទាប់ពីមានសំណួរពីគោលជំហរចិនចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលប្រធានាធិបតីអាមេរិក លោក Trump ត្រៀមខ្លួនធ្វើសាក្សីក្នុងពិធីចុះហត្ថលេខា និងបដិសេធវត្តមានចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ក្នុងឋានៈចិនជាប្រទេសជិតខាងមិនអាចកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសទាំងពីរ ចិនសង្ឃឹមកម្ពុជា-ថៃនឹងប្រកាន់ខ្ជាប់នូវការចរចាដោយស្មើភាព រួមទាំងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពមានការទទួលស្គាល់ពីប្រទេសទាំងពីរ ។ តាំងពីមានវិវាទនៅតំបន់ព្រំដែនប្រទេសទាំងពីរ ចិនបានជំរុញសន្តិភាព និងអំណោយផលដល់ការចរចា ។ ចិននៅតែប្រកាន់គោលជំហរបន្តជំរុញការចរចាសន្តិភាពដើម្បីឱ្យប្រទេសទាំងពីរស្តារទំនុកចិត្តទៅវិញទៅមក គោរពបទឈប់បាញ់ ដោះស្រាយវិវាទដោយសន្តិវិធី ហើយចិនគាំទ្រម៉ាឡេស៊ីក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ។ ចិនមានគោលជំហរជំរុញសន្តិភាព និងកាត់បន្ថយស្ថានការណ៍តានតឹងរហូតមក ដោយមើលឃើញកម្ពុជា-ថៃជាប្រទេសជិតខាងគ្នា និងជាមិត្តរបស់ចិន ។ ចិនសោកស្តាយយ៉ាងខ្លាំងចំពោះពលរដ្ឋរងរបួស និងស្លាប់ដោយសារសង្គ្រាមកម្ពុជា-ថៃ ហេតុនេះ [ ]


Latest News
Hashtags:   

ចិនបង្ហាញគោលជំហរជួយកម្ពុជា

 | 

ថៃចរចាដោះស្រាយជម្លោះព្រំដែននៅម៉ាឡេស៊ីទោះអាមេរិកបដិសេធចិន

 | 

Sources