Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាពសមាជិកព្រឹទ្ធសភាដែលរងការគំរា.មសម្លា.ប់ ព្រោះនិយាយការពិត

ប្រទេសថៃ ៖ ក្រុមជ្រុលនិយមថៃនៅតែមិនបញ្ឈប់ការរិះគ.ន់វាយប្រ.ហារយ៉ាងចាស់ដៃមកលើលោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភា ក្រោយនិយាយការពិតពីថៃឈ្លានពា.នកម្ពុជា រួមទាំងបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កមកលើទីតាំងកងទ័ព និងលំនៅឋានពលរដ្ឋខ្មែរ ។ បន្ទាប់ពីក្រុមជ្រុលនិយមគំរា.មសម្លា.ប់សមាជិកព្រឹទ្ធសភា សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាព និងសំណូមពរឱ្យមហាជនទទួលយកការបញ្ចេញមតិខុសពីគំនិតរបស់ខ្លួន ។ ថ្មីៗនេះ លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាបានដាស់តឿនរដ្ឋាភិបាលថៃឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមឡើងវិញពីការបើកសំឡេងផ្សេងៗរំខានសុខភាពផ្លូវកាយ ផ្លូវចិត្តកុ.មារ ស្ត្រី ចាស់ជរា អ្នកជំងឺ និងជនពិការ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ លោកស្រីបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមបានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ តើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយកម្ពុជាលើឆាកអន្តរជាតិបែបណា បើអន្តរជាតិដឹងរឿងនេះ ។ លោកស្រីបានសរសេរក្នុងបណ្តាញសង្គមពីការបណ្តោយឱ្យ Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបន្លាចដោយការបើកសំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ ពេលកម្ពុជា-ថៃកំពុងមានជម្លោះ ដែលអាចជាបញ្ហាប្រឈមដល់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃក្នុងការចរចារកដំណោះស្រាយរួមគ្នាជាមួយកម្ពុជា ។ ប៉ុន្តែការបញ្ចេញមតិនេះធ្វើឱ្យលោកស្រីរងការរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម និងរងការគំរាមកំហែងគ្រប់បែបយ៉ាង មិនថាទម្លាក់ពីមុខតំណែង បណ្តេញទៅរស់នៅកម្ពុជា និងសម្លា.ប់ ។ តាមការចុះផ្សាយរបស់សារព័ត៌មាន [ ]


Latest News
Hashtags:   

សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាពសមាជិកព្រឹទ្ធសភាដែលរងការគំរា

 | 

មសម្លា

 | 

ព្រោះនិយាយការពិត

 | 

Sources