Wednesday 29 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

អានុទីន អញ្ជើញលោក ត្រាំ ទៅទស្សនកិច្ចនៅប្រទេសថៃ ក្រោយកត់សម្គាល់ពីគម្លាតរវាងថៃនិងអាមេរិក

ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបង្ហើបប្រាប់សារព័ត៌មានថៃថា នៅនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន លោកបានឆ្លៀតអញ្ជើញលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យមកទស្សនកិច្ចនៅប្រទេសថៃ ក្រោយលោកកត់សម្គាល់ឃើញថា គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ បានមកទស្សនកិច្ចនៅប្រទេសថៃ អស់រយៈពេលជាងមួយទសវត្សន៍មកហើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងអំឡុងពេលជួបជុំអន្តរជាតិថ្មីៗនេះ មេដឹកនាំថៃត្រូវបានគេរាយការណ៍ថា បានអញ្ជើញលោក ត្រាំ ឲ្យមកទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ដែលជាកាយវិការមួយដែលត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលទីក្រុងបាងកក ដើម្បីពង្រឹងចំណងមិត្តភាពការទូត និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។ ក្នុងនោះបើតាមការបញ្ជាក់របស់លោកអានុទីន បានឲ្យដឹងថា វាអស់រយៈពេល១០ឆ្នាំមកហើយ ដែលមិនទាន់មានប្រធានាធិបតីអាមេរិករូបណា បានធ្វើដំណើរមកទស្សនកិច្ចប្រទេសថៃនោះទេ។ ដូច្នេះហើយទើបលោកបានអញ្ជើញលោក ដូណាល់ត្រាំ ឲ្យមកបំពេញទស្សនកិច្ចនៅប្រទេសថៃឲ្យបានម្តង នៅក្នុងឱកាសបានជួបសំណេះសំណាលដោយផ្ទាល់នោះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេលត្រឡប់មកពីទីក្រុងគូឡាឡាំពួរវិញ វេលាម៉ោង ៣ រសៀល ថ្ងៃអាទិត្យម្សិលមិញ លោកអានុទិនបាននិយាយថា លោកមានឱកាសនិយាយជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដោយក្នុងជំនួបនោះ លោកបានស្នើសុំលោកត្រាំឱ្យគាំទ្រប្រទេសថៃ ក្នុងបញ្ហាពាណិជ្ជកម្ម និងពន្ធគយ។ បន្ថែមពីនោះ លោក [ ]


Latest News
Hashtags:   

អានុទីន

 | 

អញ្ជើញលោក

 | 

ត្រាំ

 | 

ទៅទស្សនកិច្ចនៅប្រទេសថៃ

 | 

ក្រោយកត់សម្គាល់ពីគម្លាតរវាងថៃនិងអាមេរិក

 | 

Sources