Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

អាល្លឺម៉ង់ជំរុញឱ្យកម្ពុជា-ថៃបើកព្រំដែនឡើងវិញក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

ក្រសួងការបរទេសអាល្លឺម៉ង់បានលើកឡើងពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចូលរួមចុះហត្ថលេខាជាសាក្សី ហើយប្រធានាធិបតីអាមេរិកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព ។ អាល្លឺម៉ង់ថា នេះជាការបោះជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងសូមគាំទ្រប្រទេសទាំងពីរបើកព្រំដែនឡើងវិញដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៧ ខែតុលា ។ នៅថ្ងៃទី២៧ ខែតុលា ក្រសួងការបរទេសអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា នេះជាជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ាន ។ ហេតុនេះ អាល្លឺម៉ង់គាំទ្រឱ្យប្រទេសទាំងពីរធ្វើការចរចា និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម រហូតដល់មានការច្រកព្រំដែនឡើងវិញដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាម្តងទៀត ។ ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ថា ការបើកព្រំដែនឡើងវិញ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចជាមុនសិន ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេតការណ៍ការអនុវត្តរបស់កម្ពុជា [ ]


Latest News
Hashtags:   

អាល្លឺម៉ង់ជំរុញឱ្យកម្ពុជា

 | 

ថៃបើកព្រំដែនឡើងវិញក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

 | 

Sources