Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 2 years ago

ហេតុអ្វីត្រូវដាក់អំបិលនៅតាមចំណុចផ្សេងៗក្នុងផ្ទះ ឬហាងលក់ដូរ?

មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីត្រូវដាក់អំបិលនៅតាមចំណុចផ្សេងៗក្នុងផ្ទះ ឬដាក់អំបិលនៅហាងលក់ដូរ? តើវាអាចជួយអ្វីបានខ្លះ? ជំនឿពាក់ព័ន្ធនឹងអំបិលនេះ គឺមានជំនឿផ្សេងៗគ្នា និងជាជំនឿផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ ។ កាលពីសម័យមុន ចាស់ៗជឿថា ប្រសិនបើអ្នកណាម្នាក់បានទៅចូលរួមពិធីបុណ្យសព ហើយពេលត្រឡប់មកផ្ទះរបស់ខ្លួនវិញ ត្រូវតែយកអំបិលមករោយនៅបរិវេណផ្លូវចូលផ្ទះជាមុនសិន ទើបអ្នកនោះអាចឈានជើងចូលក្នុងផ្ទះបាន ដើម្បីបណ្តេញហេតុការណ៍អាក្រក់កុំឱ្យចូលផ្ទះ ។ ក្រៅពីគេជឿថា អំបិលអាចបណ្តេញហេតុការណ៍អាក្រក់ឱ្យចេញពីផ្ទះ ក៏មានជំនឿថា អំបិលក៏អាចដាក់បណ្តាសាមនុស្សណាម្នាក់ផងដែរ ហើយគេនឹងជ្រើសរើសថ្ងៃអាក្រក់បំផុតសម្រាប់អ្នកដែលគេចង់ដាក់បណ្តាសា ដោយការធ្វើពិធីដុតអំបិល-ម្ទេស ប៉ុន្តែត្រូវតែដឹងថ្ងៃខែឆ្នាំកំណើតរបស់អ្នកនោះ ។ ដូច្នេះហើយ ទើបចាស់ៗបុរាណពុំសូវប្រាប់ថ្ងៃខែឆ្នាំកំណើតឱ្យគេដឹងប៉ុន្មានទេ ។ បើការដាក់បណ្តាសានេះមិនត្រូវអ្នកដែលគេស្អប់ទេ ដោយសារអ្នកនោះបានធ្វើអំពើល្អ ឬមានបុណ្យច្រើនសម្រាប់ការពារខ្លួនពីផ្លូវងងឹត វានឹងធ្វើឱ្យពាក្យបណ្តាសាទាំងអស់ធ្លាក់ទៅលើអ្នកដាក់បណ្តាសាគេ ។ ហេតុនេះ ព្រះពុទ្ធសាសនាតែងតែអប់រំមនុស្សឱ្យចេះអភ័យទោស អត់ឱនឱ្យគ្នាទៅវិញទៅមក និងមិនសងសឹកគ្នា ពីព្រោះអ្នកដែលដាក់បណ្តាសាគេ ច្រើនតែធ្លាក់មកលើខ្លួនឯងទាំងអស់ ។ បើតាមជំនឿហុងស៊ុយ គេជឿថា ប្រសិនបើយើងទិញផ្ទះ ឬទិញរថយន្តជជុះ គឺត្រូវយកអំបិលមករោយនៅជុំវិញផ្ទះ និងរថយន្តជាមុនសិន ដើម្បីលាងជម្រះរឿងរ៉ាវអាក្រក់ និងដោះបណ្តាសា ។ គេអាចរោយអំបិល១យប់សិន មុនពេលប្រមូលអំបិលទាំងនេះដាក់ក្នុងក្រណាត់ពណ៌ស រួចយកទៅទុកនៅវត្ត ឬទុកនៅគល់ដើមឈើធំ ។ ក្រៅពីនេះ គេបានឃើញអាជីវករលក់ដូរមួយចំនួននាំគ្នាយកអំបិលមកដាក់នៅតាមចំណុចផ្សេងៗក្នុងហាង [ ] The post ហេតុអ្វីត្រូវដាក់អំបិលនៅតាមចំណុចផ្សេងៗក្នុងផ្ទះ ឬហាងលក់ដូរ? appeared first on Khmer Breaking News.


Latest News
Hashtags:   

ហេតុអ្វីត្រូវដាក់អំបិលនៅតាមចំណុចផ្សេងៗក្នុងផ្ទះ

 | 

ឬហាងលក់ដូរ

 | 

Sources