Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

បុគ្គលជ្រុលនិយម វីរៈ ស៊ុមក្វាមឃិត បញ្ជាក់ជាថ្មីនឹងទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនៅថ្ងៃទី៣១ តុលា

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បុគ្គលជ្រុលនិយម វីរៈ ស៊ុមក្វាមឃិត ដែលតែងតែចេញមុខប្រឆាំងជាមួយរដ្ឋាភិបាលថៃនោះ បានបញ្ជាក់ជាថ្មីនឹងទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ (ទល់មុខភូមិណងចាន់) បើទោះជាមានការរារាំងពីកងកម្លាំងថៃធ្វើឱ្យខ្លួនរងរបួសក្តី ក៏មិនខ្លាចដែរ គឺនៅតែប្រកាន់គោលជំហរបណ្តេញពលរដ្ឋខ្មែរចេញឱ្យបាន ។ បុគ្គលនេះស្តីបន្ទោសនាយករដ្ឋមន្ត្រីថៃដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ទើបធ្វើឱ្យកងទ័ពថៃពុំអាចធ្វើសកម្មភាពនៅតំបន់ព្រំដែនខេត្តស្រះកែវ ។ បុគ្គល វីរៈ ស៊ុមក្វាមឃិត បាននិយាយនៅចំពោះមុខសារព័ត៌មាននៅថ្ងៃទី៣០ ខែតុលា ថា ពលរដ្ឋថៃឱ្យខ្លួនតវ៉ាទាមទារទឹកដីនេះតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១០ មកម៉្លេះ ខ្លួនមិនធ្លាប់បានជាន់លើទឹកដីចំនួន៦៤រ៉ៃ (ឬប្រមាណជាង១០ហិកតា) ទេ ប៉ុន្តែនៅថ្ងៃទី៣១ ខែតុលា ខ្លួននឹងជាន់លើទឹកដីនេះ ទោះជាកងទ័ព និងសមត្ថកិច្ចថៃធ្វើឱ្យខ្លួនរងរបួសក៏ដោយ ។ ថៃត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីជាង១០ហិកតាឱ្យអស់ ទើបខ្លួនឈប់តវ៉ា បើមិនអាចបណ្តេញពលរដ្ឋខ្មែរទេ គ្មានសិទ្ធិមកហាមឃាត់ខ្លួនទេ ពីព្រោះរដ្ឋាភិបាលថៃធ្វើខុសច្បាប់រហូតមក បើកងកម្លាំងថៃចង់ធ្វើខុសច្បាប់ដែរ គឺនៅថ្ងៃទី៣១ ខែតុលា ដឹងគ្នាមិនខាន ។ កន្លងមក វីរៈ ស៊ុមក្វាមឃិត កើតទុក្ខមិនសុខចិត្តជាមួយលទ្ធផលកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ [ ]


Latest News
Hashtags:   

បុគ្គលជ្រុលនិយម

 | 

ស៊ុមក្វាមឃិត

 | 

បញ្ជាក់ជាថ្មីនឹងទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនៅថ្ងៃទី៣១

 | 

Sources