Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ឌីជេ ណាណា សរសើរ សុខ សម្បត្តិ ដែលអាចយកសំឡេងសើចរបស់ខ្លួនធ្វើជាចម្រៀងបាន

ឌីជេ ណាណា បានពោលសរសើរតារាចម្រៀង សុខ សម្បត្តិ ដែលមានទេពកោសល្យខ្ពស់អាចយកសំឡេងសើចរបស់ខ្លួនធ្វើជាចម្រៀងបាន។ សំឡេងសើចរបស់ ឌីជេ ណាណា រួមទាំងសំឡេងរបស់តារាចម្រៀងឱក សុគន្ធកញ្ញា និងអ្នកមួយចំនួនទៀតគឺបានបញ្ចូលទៅក្នុងបទចម្រៀង «ដែនដីនៃក្តីសង្ឃឹម»។ ទីបំផុតបន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនថ្ងៃក្រោយតារាចម្រៀង សុខ សម្បត្តិ បានប្រមាញ់សំឡេងនៅព្រលានយន្តហោះថ្មីបានចេញជាលទ្ធផលហើយក្រោយបទចម្រៀងមួយបទមានចំណងជើងថា «ដែនដីនៃក្តីសង្ឃឹម» សហការជាមួយនឹង អលជ្ជី។ សំឡេងដែល សុខ សម្បត្តិ តាមប្រមាញ់នាពេលនោះគឺមានដូចជាសំឡេងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ឌីជេ ណាណា កែវ ទិត្យផល្លី និង ប៊ុនឡេងនិងភរិយា។ ក្រោយមក សុខ សម្បត្តិ បានបង្ហាញវីដេអូដំណើរនៃការធ្វើភ្លេងរបស់ខ្លួនដែលយកសំឡេងថតនៅព្រលានយន្តហោះថ្មីមក Mix បញ្ចូលច្នៃចេញជាបទភ្លេងដ៏ទាក់ទាញមួយ។ ឃើញគំនិតច្នៃប្រឌិតដ៏មានទេពកោសល្យនេះ ឌីជេ ណាណា សម្តែងការកោតសរសើរយ៉ាងខ្លាំងទៅកាន់ សុខ សម្បត្តិ។ ឌីជេ ណាណា បានសរសេរដោយអារម្មណ៍ភ្ញាក់ផ្អើលថា «អត់យល់ហេ កូនហ្នឹងពូកែម្ល៉េះ??? មិននឹកស្មានថាសម្លេងសើចរបស់ខ្ញុំក៏អាចធ្វើចម្រៀងបានដែរ»។ តាមរយៈស្នាដៃ «ដែនដីនៃក្តីសង្ឃឹម» ពី សុខ សម្បត្តិ [ ]


Latest News
Hashtags:   

សរសើរ

 | 

សម្បត្តិ

 | 

ដែលអាចយកសំឡេងសើចរបស់ខ្លួនធ្វើជាចម្រៀងបាន

 | 

Sources