Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

វិរៈស៊ុម ខ្វាឃីត ដឹកនាំពលរដ្ឋជ្រុលនិយមថៃរាប់សិបនាក់ មកអុកឡុកក្បែរភូមិជោគជ័យនិងភូមិព្រៃចាន់

កងកម្លាំងសន្តិសុខថៃជាច្រើននាក់ បានព្យាយាមទប់ស្កាត់ និងរារាំងបុគ្គលជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួក ក្រោយពួកគេបាននាំគ្នាព្យាយាមសម្រុកចូលទៅក្បែរភូមិព្រៃចាន់ និងភូមិជោគជ័យដើម្បីធ្វើសកម្មភាពឈូសឆាយដី និងបណ្ដេញពលរដ្ឋខ្មែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃនាវេលាថ្ងៃត្រង់នេះ។ គិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកប្រមាណ៥០ទៅ៦០នាក់ មានបើកទាំងត្រាក់ទ័រ និងអេស្កាវាទ័រ បានលើកប្រមូលផ្ដុំគ្នាធ្វើដំណើរមកតំបន់ព្រំដែនក្បែរចំណុចភូមិព្រៃចាន់ ក្នុងគោលបំណងធ្វើការឈូសឆាយដី និងបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់នោះ ប៉ុន្តែត្រូវបានកងកម្លាំងថៃជាច្រើននាក់បានស្ទាក់ជាប់ និងហាមឃា.ត់មិនឲ្យពួកគេមិនចូលទៅជិតពលរដ្ឋខ្មែរឡើយ។ សកម្មភាពរបស់ក្រុមជ្រុលនិយម វិរៈស៊ុម ខ្វាឃីត នេះធ្វើឡើងបន្ទាប់ពីយល់ថា យោធាមិនអាចចាត់វិធានការដណ្ដើមយកដីពីខ្មែរបាន ដូច្នេះទើបគេលើកគ្នីគ្នាមកដើម្បីចាត់ការរឿងនេះដោយខ្លួនឯងផ្ទាល់។ តាមការប្រកាសរបស់បុគ្គលជ្រុលនិយម ខ្វាឃីត កាលពីម្សិលមិញនេះបាននិយាយនៅចំពោះមុខសារព័ត៌មានថា ទឹកដីនេះគឺជារបស់ថៃ ដែលពលរដ្ឋថៃខំទាមទារតាំងពីខែសីហាមកម្ល៉េះ។ ដូច្នេះយោធាថៃត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីនេះឲ្យអស់ ទើបពួកគេឈប់តវ៉ា។ ហើយបើមិនអាចបណ្តេញពលរដ្ឋខ្មែរទេ យោធាគ្មានសិទ្ធិមកហាមឃាត់ខ្លួនទេ ពីព្រោះរដ្ឋាភិបាលថៃធ្វើខុសច្បាប់រហូតមក បើកងកម្លាំងថៃចង់ធ្វើខុសច្បាប់ដែរ គឺនៅថ្ងៃទី៣១ ខែតុលា ដឹងគ្នាមិនខាន ។ ដូចដែលបានប្រកាសនៅវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលានេះ វិរៈស៊ុម ខ្វាឃីត និងបក្ខពួកដែលសុទ្ធជាប្រជានជនជ្រុលនិយមថៃ បាននាំគ្នាជាច្រើននាក់សម្រុកទៅអុកឡុកនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីទាមទារយកទឹកដីពីពលរដ្ឋកម្ពុជាដោយខ្លួនឯង។ ទោះជាយ៉ាងណា [ ]


Latest News
Hashtags:   

វិរៈស៊ុម

 | 

ខ្វាឃីត

 | 

ដឹកនាំពលរដ្ឋជ្រុលនិយមថៃរាប់សិបនាក់

 | 

មកអុកឡុកក្បែរភូមិជោគជ័យនិងភូមិព្រៃចាន់

 | 

Sources