Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

Zhao Lusi ជួយម៉ាកយីហោបង្កើនប្រាក់ចំណូលលើសមុនជិត២០០%

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ម៉ាក JORYA សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥ Zhao Lusi បានរួមចំណែកដល់ប្រាក់ចំណូលដល់ទៅ ៧០០ លានយន់ ប្រមាណ៩៨.៦លានដុល្លារ។ ក្នុងនោះប្រាក់ចំណេញសុទ្ធបានឈានដល់ ១៤.៦៩ លានយន់ប្រមាណជាង២លានដុល្លារ។ បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅពេលដែល Zhao Lusi មិនទាន់ក្លាយជាតំណាង ប្រាក់ចំណូលរបស់ JORYA បានកើនឡើងជិត ២០០% ដែលជាចំនួនដ៏អស្ចារ្យសម្រាប់ម៉ាកសំលៀកបំពាក់នៅក្នុងប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់។ ដោយបានសហការតាំងពីខែសីហា ឆ្នាំ២០២៤ វាមិនពិបាកទេក្នុងការមើលឃើញថា Zhao Lusi ត្រូវបានពេញចិត្តទាំងស្រុងដោយម៉ាកនេះ។ ក្នុងអំឡុងពេលដែល Zhao Lusi បញ្ឈប់សកម្មភាពសិល្បៈជាបណ្ដោះអាសន្ន ដោយសារតែជំងឺ និងរឿងអាស្រូវជាមួយក្រុមហ៊ុនគ្រប់គ្រង JORYA គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកមួយចំនួនដែលមិនបានបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយនាង។ ផ្ទុយទៅវិញ យីហោនេះបានបន្តកុងត្រាថ្មី និងរៀបចំសកម្មភាពតាមអ៊ីនធឺណិតនិងក្រៅអ៊ីនធឺណិតសម្រាប់ Zhao Lusi មានទំនាក់ទំនងជាមួយអ្នកគាំទ្រ។ នៅពេលដែល Zhao Lusi ត្រឡប់មកវិញភ្លាម JORYA បានយល់ព្រមអនុញ្ញាតឱ្យនាងផ្សាយផ្ទាល់ពេញមួយឈុតថតរូបផលិតផលថ្មី ដោយមិនបារម្ភពីការរចនាត្រូវបានលាតត្រដាង ឬលួចចម្លង។ នេះក៏ជាហេតុផលដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រីរូបនេះមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ដើម្បីគាំទ្រម៉ាកយីហោនេះ។ កាលពីមុននៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយ Zhao Lusi ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលផងដែរដែលមានមនុស្សពេញផ្សារទំនើប១០ជាន់។ [ ]


Latest News
Hashtags:   

ជួយម៉ាកយីហោបង្កើនប្រាក់ចំណូលលើសមុនជិត២០០%

 | 

Sources