Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

លោកសុី ជីនពីង លើកឡើងអំពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មកពិភាក្សាជាមួយលោក ត្រាំ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះរវាងប្រទេសកម្ពុជា និងថៃ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានបញ្ជាក់ពីតួនាទីរបស់ចិនក្នុងការលើកកម្ពស់សន្តិភាពក្នុងអំឡុងពេលនៃការដោះស្រាយជម្លោះព្រំដែននាពេលថ្មីៗនេះ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងពីបញ្ហាជម្លោះថ្មីៗនេះរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី 26 ខែតុលា ដោយលោក ត្រាំ ក៏បានចុះហត្ថលេខាធ្វើជាសាក្សីលើឯកសារនេះផងដែរ។ យោងតាមការចុះផ្សាយរបស់ Bloomberg ខណៈពេលដែលការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំបែបនេះជាធម្មតាតែងផ្ដោតលើការស្វាគមន៍ប្រកបដោយសុជីវធម៌ និងផ្ដោតលើគោលការណ៍ទូលំទូលាយ ការសម្រេចចិត្តរបស់លោក ស៊ី ក្នុងការលើកយកពីបញ្ហានេះឡើងមក គឺជាជំហានដោយចេតនារបស់ចិនក្នុងការលើកកម្ពស់សន្តិភាព ជាពិសេសឆ្លុះបញ្ចាំងពីសារៈសំខាន់របស់វា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីទាំងអស់។ ជាមួយគ្នានេះ លោក ស៊ី ជីនពីង បានថ្លែងតាមរយៈអ្នកបកប្រែថា “លោកប្រធានាធិបតី ឯកឧត្តម បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់សន្តិភាពពិភពលោក ហើយមានបំណងចង់ដោះស្រាយបញ្ហានៅក្នុងតំបន់ទាន់នៅក្តៅ។ ខ្ញុំក៏សូមកោតសរសើរចំពោះការចូលរួមយ៉ាងសំខាន់របស់លោកនៅក្នុងកិច្ចព្រមព្រៀងឈប់បា.ញ់នៅតំបន់ហ្គាហ្សាថ្មីៗនេះផងដែរ។ លោក សុី បានថ្លែងបន្តថា [ ]


Latest News
Hashtags:   

លោកសុី

 | 

ជីនពីង

 | 

លើកឡើងអំពីជម្លោះព្រំដែនរវាងកម្ពុជា

 | 

មកពិភាក្សាជាមួយលោក

 | 

ត្រាំ

 | 

Sources