Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

លោក អានុទីន នឹងទៅម៉ាឡេស៊ីវិញក្រោយពីប្រកាសលុបចោលការធ្វើដំណើរថ្ងៃនេះ

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគូន នឹងធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ក្រោយពីលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៥ ខែតុលានេះ ក្រោមហេតុផលជាប់ភារកិច្ចរៀបចំពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។ លោក អានុទីន នាយករដ្ឋមន្ត្រីថៃថា នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃតាមការគ្រោងទុក ។ ការចុះហត្ថលេខានេះនឹងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ និងការពារអធិបតេយ្យ ហើយលោកនឹងប្រញាប់ត្រឡប់មកប្រទេសថៃវិញឱ្យទាន់ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ។ នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្ត្រីថៃបាននិយាយក្រោយបញ្ចប់កិច្ចប្រជុំពិសេសគណៈរដ្ឋមន្ត្រីថា ថ្ងៃទី២៥ ខែតុលានេះ គឺជាថ្ងៃដែលលោកត្រូវធ្វើដំណើរទៅម៉ាឡេស៊ីជាផ្លូវការ ប៉ុន្តែបានលុបចោលការធ្វើដំណើរដោយសារការសោយទិវង្គតរបស់ព្រះមហាក្សត្រី ។ ប៉ុន្តែលោកនឹងទៅម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ [ ]


Latest News
Hashtags:   

អានុទីន

 | 

នឹងទៅម៉ាឡេស៊ីវិញក្រោយពីប្រកាសលុបចោលការធ្វើដំណើរថ្ងៃនេះ

 | 

Sources