Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ទំនាយរបស់លោកយាយ Baba Vanga តើ ឆ្នាំ ២០២៦ នឹងមានអ្វីកើតឡើងខ្លះ?

បរទេស៖ ឈ្មោះរបស់លោកយាយ Baba Vanga នៅតែបន្តបង្កឱ្យមានការចង់ដឹងចង់ឃើញដល់សព្វថ្ងៃនេះ។ ការទស្សន៍ទាយរបស់គ្រូទាយអាថ៌កំបាំងជនជាតិប៊ុលហ្គារីពិការភ្នែករូបនេះបានទាក់ទាញមនុស្សរាប់លាននាក់អស់រយៈពេលជាច្រើនឆ្នាំ បើទោះបីជាលោកយាយបានទទួលមរណភាពតាំងពីឆ្នាំ ១៩៩៦ ក៏ដោយ ជាពិសេសនៅពេលដែលវាហាក់ដូចជាស្របនឹងព្រឹត្តិការណ៍សកល។ នៅពេលដែលឆ្នាំ ២០២៦ ខិតជិតមកដល់ រលកថ្មីនៃការទស្សន៍ទាយរបស់លោកយាយ Baba Vanga កំពុងទាក់ទាញចំណាប់អារម្មណ៍ម្តងទៀត។ ការទស្សន៍ទាយដែលត្រូវបានពិភាក្សាច្រើនបំផុតសម្រាប់ឆ្នាំ ២០២៦ គឺសង្គ្រាមសកល ដែលលោកយាយបានទាយថានឹងចាប់ផ្តើមនៅបូព៌ា ហើយនាំទៅរក ការបំផ្លិចបំផ្លាញ នៃបស្ចិមលោក។ អ្នកខ្លះជឿថា លោកយាយ Baba Vanga កំពុងសំដៅទៅលើជម្លោះទ្រង់ទ្រាយធំដែលអាចផ្លាស់ប្តូរអំណាចសកលជារៀងរហូត។ ឯអ្នកផ្សេងទៀតគិតថាវាអាចជានិមិត្តរូបនៃការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច។ ទំនាយមួយទៀតបានព្រមានអំពីគ្រោះមហន្តរាយធម្មជាតិដ៏ធំសម្បើម ដូចជាការរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងអាកាសធាតុអាក្រក់ដែលបំផ្លាញដីស្ទើរតែមួយភាគដប់នៃពិភពលោក។ ដោយសារការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្យុះ ទឹកជំនន់ និងរលកកំដៅកាន់តែអាក្រក់ទៅៗ ពាក្យសម្ដីរបស់លោកយាយហាក់ដូចជាអ្វីដែលអ្នកវិទ្យាសាស្ត្រកំពុងព្រមានឥឡូវនេះផងដែរ។ បន្ថែមពីនេះ លោកយាយ Baba Vanga ក៏បានទាយទុកជាមុនអំពីអនាគតមួយដែលនិយាយពីបញ្ញាសិប្បនិម្មិតរីកចម្រើនហួសពីការគ្រប់គ្រងរបស់មនុស្ស។ យោងតាមរបាយការណ៍មួយ លោកយាយបានទាយថា AI នឹងចាប់ផ្តើមធ្វើការសម្រេចចិត្តសំខាន់ៗ ដែលមានឥទ្ធិពលចំពោះសង្គម និងសេដ្ឋកិច្ច។ ក្រៅពីនេះ ការទស្សន៍ទាយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយរបស់លោកយាយនោះគឺថា មនុស្សនឹងទាក់ទងជាមួយជីវិតក្រៅភពនៅឆ្នាំ ២០២៦។ ទិន្នន័យមួយចំនួនបាននិយាយអំពីយានអវកាសដ៏ធំមួយដែលមកដល់ផែនដីនាពេលខាងមុខ [ ]


Latest News
Hashtags:   

ទំនាយរបស់លោកយាយ

 | 

Vanga

 | 

ឆ្នាំ

 | 

នឹងមានអ្វីកើតឡើងខ្លះ

 | 

Sources