Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

សារព័ត៌មាន Korea Herald ផ្សាយថាត្រឹមតែ៩ខែ ជ.នជាតិកូរ៉េខាងត្បូងចំនួន១១នាក់ត្រូវបានចា.ប់ជំរិតនៅក្នុងប្រទេសថៃ

ប្រទេសថៃ ៖ ហេតុការណ៍ចា.ប់ជំរិត ឬបោ.កបញ្ឆោតជ.នបរទេសឱ្យធ្វើដំណើរមកប្រទេសថៃ រួចហើយជួញដូរទៅមីយ៉ាន់ម៉ា តែងតែកើតឡើងជាញឹកញាប់ ដូចជា កន្លងមក ហេតុការណ៍នេះបានកើតឡើងលើតារាសសម្តែងចិន រហូតធ្វើឱ្យដំណើរកម្សាន្តមកថៃរបស់ភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំង ។ ការចា.ប់ជំរិតក៏បានកើតឡើងលើជ.នជាតិកូរ៉េខាងត្បូងផងដែរ គឺត្រឹមតែរយៈពេល៩ខែ ឆ្នាំ២០២៥ មានការចា.ប់ជំរិតជ.នជាតិកូរ៉េខាងត្បូងនៅថៃរហូតដល់១១នាក់ ។ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មាន Korea Herald រាយការណ៍ថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ (រយៈពេលត្រឹមតែ៩ខែ) មានហេតុការណ៍ជ.នជាតិកូរ៉េខាងត្បូងរហូតដល់១១នាក់ត្រូវបានចា.ប់ជំរិតនៅប្រទេសថៃ ក្នុងនោះការចាប់ជំរិតខ្លះកើតឡើងនៅតំបន់ទេសចរណ៍ល្បីៗរបស់ថៃ ។ សារព័ត៌មាន Korea Herald ផ្សាយថា ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅថៃបានកើនឡើងពីចំនួនសូន្យនៅឆ្នាំ២០២១ មកស្មើម្នាក់នៅឆ្នាំ២០២២ រីឯឆ្នាំ២០២៣ និងឆ្នាំ២០២៤ មានជនជាតិកូរ៉េខាងត្បូងត្រូវបានចាប់ជំរិតនៅថៃ ចំនួន៥នាក់ក្នុង១ឆ្នាំ ។ ការចុះផ្សាយនេះយោងតាមទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដែលរាយការណ៍ទៅកាន់សមាជិកសភាតំណាងរាស្ត្រគណបក្សប្រឆាំង ។ លើសពីនេះ ករណីឧក្រិដ្ឋកម្មកើតឡើងលើជនជាតិកូរ៉េខាងត្បូងនៅថៃក៏កើនឡើងដែរ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងចំនួន៣នាក់បានចាប់ជំរិត និងធ្វើឃាតភ្ញៀវទេសចរកូរ៉េខាងត្បូងម្នាក់អាយុ៣៤ឆ្នាំ បន្ទាប់មក ជនល្មើសទាំង៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកូរ៉េខាងត្បូង វៀតណាម និងកម្ពុជា ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Korea [ ]


Latest News
Hashtags:   

សារព័ត៌មាន

 | 

Korea

 | 

Herald

 | 

ផ្សាយថាត្រឹមតែ៩ខែ

 | 

នជាតិកូរ៉េខាងត្បូងចំនួន១១នាក់ត្រូវបានចា

 | 

ប់ជំរិតនៅក្នុងប្រទេសថៃ

 | 

Sources