Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 13 hours ago

ស្រីណៃ ចេញមុខអះអាងក្រោយល្បីថាប្តីម្ចាស់ប្រ៊េនយកកូនចៅខ្លួនឯង

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការវែកញែកយ៉ាងច្រើនបន្ទាប់ពីមានការបង្ហោះថាប្តីម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបលួចលាក់យក BA ខ្លួនឯងរហូតឈានដល់មានផ្ទៃពោះទាំងដែលប្រពន្ធខ្លួនឯងក៏មានផ្ទៃពោះផងដែរ។ រឿងរសើបនេះអ្នកមួយចំនួនបានបញ្ចេញមតិចោទថាជាប្តីរបស់ ស្រីណៃ ដែលជាប្រ៊េនល្បីឈ្មោះក្នុងវិស័យអនឡាញ។ មិនឱ្យមានការវែកញែកនិងមានការចោទប្រកាន់ ស្រីណៃ បានចេញមកអះអាងថាមិនមែនជាប្តីរបស់ខ្លួនឡើយ ថែមទាំងបញ្ជាក់ថាគណនីបណ្តាញសង្គមរបស់ប្តីទាំងអស់រូបនាងជាអ្នកកាន់។ ស្រីណៃ បានបញ្ជាក់ថា «មានមិត្តភក្តិផ្ញើឱ្យមើលដោយសារតែគេល្បីប្តី CEO ស៊ីកូនចៅខ្លួនឯង ហើយមានការខម្មិនថាជា ស្រីណៃ»។ ម្ចាស់ប្រ៊េនរូបនេះថា នាងមិនមានBA ច្រើនទេហើយនាងឃើញខម្មិននេះហើយគាំង។ ស្រីណៃ ថាមុននឹងខម្មិនអីគិតផងព្រោះប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្តីនាង កុំចេះតែវិភាគខុសមនុស្ស»។ ជាមួយគ្នានេះ ស្រីណៃ ថែមទាំងបញ្ជាក់ថាគណនីបណ្តាញសង្គមប្តីរបស់នាង គឺនាងមានទាំងអស់មិនថាអ្នកណាឆាតមកគឺឆ្លងកាត់នាងដូចគ្នា។ អ្វីដែលកាន់តែច្បាស់ ប្តីស្រីណៃ ថែមទាំងមានរង្វាន់រហូតដល់១លានដុល្លារប្រសិនជាឃើញលោកនៅខាងក្រៅមិនល្អហើយផ្ញើឱ្យប្រពន្ធលោកចុះ។ ជាមួយគ្នានេះដែរ ស្រីណៃ បានចេញវីដេអូមួយដោយបានលើកឡើងដែរថា អ្នកដែលបង្ហោះថាប្តីCEO លួចស៊ីកូនចៅខ្លួនឯងនោះមិនដឹងថាវាជារឿងពិតឬរឿងមិនពិតនោះទេ ព្រោះអ្នកខ្លះអាចតែងកំណាព្យដើម្បីវាយប្រហារនរណាម្នាក់ ដូច្នេះកុំចេះតែវិភាគ កុំចេះតែស្ករហៃអើរតាមគេបើសិនជាមិនដឹងរឿងពិតដើរចោទជាអ្នកនេះ ជាអ្នកនោះហើយសុំដកក្រុមគ្រួសាររបស់នាងចេញ៕


Latest News
Hashtags:   

ស្រីណៃ

 | 

ចេញមុខអះអាងក្រោយល្បីថាប្តីម្ចាស់ប្រ៊េនយកកូនចៅខ្លួនឯង

 | 

Sources