Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ធ្លាប់ទៅទីម័រម្តង ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមអបអរប្រទេសនេះក្លាយជាសមាជិកទី១១របស់អាស៊ាន

បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសម្តែងការអបអរសាទរទៅកាន់ប្រទេសទីម័រខាងកើតដែលបានក្លាយជាសមាជិកទី១១របស់អាស៊ានយ៉ាងពេញលេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កាលពីមុន បវរកញ្ញារូបនេះ និង ហុក សារិតុលា ក្លាយជាបវរកញ្ញាខ្មែរដំបូងទទួលបានការអញ្ជើញដ៏ពិសេសនេះទៅកាន់ប្រទេសនេះ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី២ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គមថា «អបអរសាទរ ប្រទេសទីម័រខាងកើត ក្លាយជាសមាជិកទី១១ នៃអាស៊ានជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ សូមឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិអាស៊ានទាំងអស់បន្តរីកចម្រើនដោយឯកភាព និងសន្តិភាព។»។ ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានរម្លឹកពីបទពិសោធន៍របស់ខ្លួនដែលបានទៅកាន់ប្រទេសទីម័រខាងកើតដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចមកកាន់រូបនាង។ ក្នុងពេលប្រទេសទីម័របានចូលជាសមាជិកពេញសិទ្ធិរបស់ អាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប្រព័ន្ធផ្សព្វផ្សាយបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនាយករដ្ឋមន្រ្តីរបស់ប្រទេសទីម័រខាងកើតដែលបានសម្រក់ទឹកភ្នែកដោយក្ដីរំភើប នៅពេលដែលគេប្រកាសថាប្រទេសរបស់លោកបានក្លាយជាសមាជិកទី១១របស់អាស៊ាន។ គួរឱ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា ទទួលបានកិត្តិយសដ៏ធំមួយតំណាងឱ្យសិល្បករកម្ពុជាក្នុងការសម្តែងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសទីម័រខាងកើត។ អ្នកទាំងពីរគឺជាបវរកញ្ញាខ្មែរដំបូងគេដែលទទួលបានកិត្តិយសដ៏ពិសេសនេះ៕


Latest News
Hashtags:   

ធ្លាប់ទៅទីម័រម្តង

 | 

ពេជ្រ

 | 

វត្តីសារ៉ាវឌ្ឍី

 | 

ចូលរួមអបអរប្រទេសនេះក្លាយជាសមាជិកទី១១របស់អាស៊ាន

 | 

Sources