Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

ថៃរម្លើកពីគុណបំណាច់របស់មហាក្សត្រី Sirikit ថាធ្លាប់ជួយជនភៀសខ្លួនកម្ពុជារាប់មិនអស់

បាងកក៖ បន្ទាប់ពីប្រកាសថាព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នបានយាងសោយទិវង្គតទៅមិនទាន់បាន ១ថ្ងៃស្រួលបួលផង ពេលនេះពលរដ្ឋថៃមួយចំនួនរួមទាំងសារព័ត៌មានថៃផងដែរនោះ បានទៅជីកកកាយរករូបភាពនិងរម្លឹកពីគុណបំណាច់របស់ព្រះមហាក្សត្រី ថាបានជួយនិងផ្ដល់ការសន្តោសប្រណីដល់កម្ពុជាកន្លងមករាប់មិនអស់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ ខែតុលា នេះបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រីយានី សិរិគិត បានជួយសង្គ្រោះជនភៀសខ្លួនកម្ពុជារាប់មិនអស់ដែលរត់គេចពីសង្គ្រាមក្នុងឆ្នាំ 1979 រួមមានទាំងការផ្តល់ការគាំទ្រ ទំនុកបម្រុង និងជំនួយមនុស្សធម៌ដ៏សំខាន់ៗនៅតាមព្រំដែនរបស់ប្រទេសថៃ។ ដោយឡែកបើតាមការរាយការណ៍មួយផ្សេងទៀត ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រីយានី ក្នុងការជួយជនភៀសខ្លួនកម្ពុជាជាង 100,000 នាក់ដែលរត់គេចពីរបបខ្មែរក្រហម ដោយផ្តល់ជំនួយ និងអនុញ្ញាតឲ្យបង្កើតជាជំរុំស្នាក់នៅបណ្ដោះអាសន្ននៅក្នុងប្រទេសថៃផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលរ៉ាចាការុន (The Ratchakarun Centre ) ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះអង្គ ត្រូវបានបង្កើតឡើងដើម្បីជួយជនភៀសខ្លួនទាំងនេះនៅខៅឡាន ស្រុកខ្លងយ៉ៃ ខេត្តត្រាត បន្ទាប់ពីមានសង្គ្រាមខ្មែរក្រហម។ ដោយសារសង្គ្រាមនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ 1979 ជនភៀសខ្លួនមួយចំនួនធំ រួមទាំងស្ត្រី និងកុមារជាច្រើន បានឆ្លងចូលទៅក្នុងប្រទេសថៃ។ ពួកគេអះអាងថា ជនភៀសខ្លួនកម្ពុជាទាំងនោះ ភាគច្រើនបានមកដល់ដោយខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឈឺ និងខ្លះបានស្លា.ប់ដោយសារជំងឺ ព្រោះមិនមានទទួលបានការថែទាំសុខភាព ឬអនាម័យជាមូលដ្ឋាន។ ទន្ទឹមនឹងការលើកឡើងខាងលើនេះ [ ]


Latest News
Hashtags:   

ថៃរម្លើកពីគុណបំណាច់របស់មហាក្សត្រី

 | 

Sirikit

 | 

ថាធ្លាប់ជួយជនភៀសខ្លួនកម្ពុជារាប់មិនអស់

 | 

Sources